Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​ UN​ លោក​ Kim In Ryong​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​ គាំទ្រ​ទាំង​ស្រុង​ ចំពោះ​គំនិត​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ នៅ​លើ​ពិភពលោក​ ដរាប​ណា​សហរដ្ឋ​អាមេរិក​ យល់​ព្រម​បោះ​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មុន​សិន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ​ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។

លោក​ Kim In Ryong​ បាន​ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​ នៃ​មហាសន្និបាត​ UN ថា “​កូរ៉េខាងជើង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គំនិត​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ នៅ​លើ​ពិភពលោក​ទាំងមូល​ ប៉ុន្តែ​ដរាប​ណា​ សហរដ្ឋអាមេរិក​នៅតែ​គំរាមកំហែង និង​មាន​ចេតនា​អាក្រក់​លើ​កូរ៉េខាងជើង ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ឬ​ក៏​ទាត់ចោល​សន្ធិសញ្ញា NBT (សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​) នោះ​ទីក្រុង​ព្យុងយ៉ាង​ មិន​អាច​ទទួល​យក​ ឬ​គោរព​តាម​សន្ធិសញ្ញា​នេះ​ឡើយ​”

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កង​ទ័ព​ជើង​ទឹក​អាម៉េរិក​ និង​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ (MCSOFEX) ចំនួន​០៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៧-២៥ ខែ​តុលា ដែល​មាន​នាវា​ពិឃាដ​ សមត្ថភាព​មីស៊ីល​ USS Stetham​ និង​ USS Mustin​ ព្រមទាំង​នាវា​ដឹក​យន្ត​ហោះ​ USS Ronald Reagan​ នៅ​ក្នុង​សមុទ្រ​លឿង​ និង​សមុទ្រ​ជប៉ុន​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​កូរ៉េខាងជើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor