
ខ្មាន់កាំភ្លើង ឈ្មោះ ជ័យ រិន ដែលជាអតីតស្វាមីរបស់ សាន ស្រីឡៃ បានដាច់ចិត្តលើដៃសម្លាប់នារីដែលខ្លួនស្រលាញ់យ៉ាងសាហាវ បន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងភ្លាមៗតាមក្រោយ បណ្តាលឲ្យអ្នកទាំងពីរស្លាប់ក្បែរគ្នាតែម្តង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៧។
ដោយឡែកចំពោះសពរបស់អតីតស្វាមី សាន ស្រីឡៃ ឈ្មោះ ជ័យ រិន ត្រូវគណនីយហ្វេសបុកមួយឈ្មោះ Rin Ratanak បានផ្តល់ព័ត៌មានយ៉ាងដូច្នេះថា:
«សូមវិញ្ញាណក្ខន្ធរបស់លោក ជ័យ រិន បានទៅកាន់ សុគតិភព... កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត... បើតាមសាច់រឿងគាត់បានធ្វើពលិកម្មច្រើនណាស់ចំពោះតារាចម្រៀង សាន ស្រីឡៃ។
សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។
ប្រភពបានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះគឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារ ក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ»។
ទស្សនាកម្រងរូបភាពខាងក្រោម៖






គួរបញ្ជាក់ផងដែលថា នៅថ្ងៃទី១៨ ខែតុលានេះ សពរបស់ អ្នកនាង សាន ស្រីឡៃ បានបូជាតាមប្រពៃណីហើយនៅឈាបនដ្ឋានក្នុងវត្តសែនសុខ ស្ថិតនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
