
ថ្មីៗនេះបញ្ហាមួយផ្សេងទៀតហើយបានផ្ទុះឡើងជាថ្មីទាក់ទងនឹងសព តារាចម្រៀង សាន ស្រីឡៃ ដោយមហាជនបានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង លើទង្វើគ្មានក្រមសីលធម៌របស់មន្ត្រីកោសល្យ វិច័យមួយចំនួន ដែលក្រោយពេលបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យលើសព សាន ស្រីឡៃ តាមនីតិវិធីច្បាប់រួចមក មន្ត្រីនគរបាលទាំងនោះបានថតរូបអាក្រាតសពរបស់នាងហើយធ្វើការចែកចាយទៅកាន់បណ្តាញទំនាក់ទំនងនានា។

គួរបញ្ជាក់ផងដែលថា រូបអាក្រាតសពរបស់ សាន ស្រីឡៃ ដែលត្រូវបានមន្ត្រីនគរបាលកោសល្យវិច័យធ្វើការចែកចាយនោះមានមានចំនួនពី ២ ទៅ ៣សន្លឹក បង្ហាញនៅផ្នែកមួយកំណាត់ខាងលើ របស់សពតែម្តង។
ក្នុងនោះ មហាជនបានបញ្ចេញមតិថា ទោះបីមនុស្សបានស្លាប់ទៅហើយក្ដី ក៍នៅមានសិទ្ធិជាឯកជនរបស់ខ្លួនដែរ មិនមែនចេះតែធ្វើអ្វីតាមតែចិត្តនឹកឃើញនោះទេ នេះជាការបំពាន និងអសីលធម៌ជាទីបំផុត នេះគឺជាសពរបស់មនុស្ស មិនមែនខ្មោចសត្វ ឬរុក្ខជាតិនោះទេ !

តើពួកអស់លោកមានអាណិត និងគិតដល់សព និងគ្រួសារសពទេ ហេតុអ្វីយកសពនាងមកលេងសើចទៅបែបនេះទៅវិញ តើពួកគេមានអារម្មណ៍បែបណា បើឃើញរូបទាំងនោះ?
ក្រៅពីនេះទៀត មហាជនក៍បានថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើរសុំឲ្យស្ថាប័នមានសមត្ថកិច្ច តាមស្វែងរកមន្ត្រីកោសល្យវិច័យ ខិលខូច យកមកផ្ដន្ទារទោសតាមច្បាប់ ដើម្បីឲ្យសមនឹងទង្វើរបស់ពួកគេនេះ ។
* យើងខ្ញុំសុំមិនបានដាក់រូបភាពក្នុងនោះទេ ដើម្បីរក្សាកិត្តិយសដល់តារាចម្រៀង សាន ស្រីឡៃ ៕