
ភ្នំពេញៈ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពភពលោក The Voice Kids Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឆ្លងដល់វគ្គចុងក្រោយបញ្ចប់កម្មវិធីហើយក្រោមភាពរំជើបរំជួល។ បើទោះជាមានអ្នកខ្លះមិនពេញចិត្ត និងខ្លះរីករាយក៏កម្មវិធីរកបានកុមារឆ្នើម៦រូប ជាជើងខ្លាំងដើម្បីដណ្តើមពានឆ្នើមមួយនេះ។
កុមារាកុមារី ដែលមានសំឡេងល្អទាំង៦រូប ដែលជាតួឯកយប់នេះ រួមមាន៖ ពេជ្រ ថៃនិងឡុង លីគ័ង្គកូនក្រុមលោក ព្រាប សុវត្ថិ, កុមារីសុខ សុជាតា និងកុមារីរ៉ន ចាន់ឌីនកូនក្រុមឱក សុគន្ឋកញ្ញា, កុមារីឃុយ ម៉ីហៀង និងកុមារីណូ ឈួស៊ីវហេងកូនក្រុម សុគន្ឋ និសា។
បេក្ខជនតូចល្អិនក្រមិចក្រមើម ពេជ្រ ថៃ មកពីខេត្តភាគខាងលិច នាស្រុកមោងឬស្សីខេត្តបាត់ដំបង សិក្សានៅអនុវិទ្យាល័យម្រះព្រៅ។ កុមារកំប្លុកកំប្លែងរូបនេះ ចេះច្រៀងតាំងពីតូចហើយឧស្សាហ៍ឡើងច្រៀងតាមវង់ភ្លេងការ ដោយសារតែមានសំឡេងល្អទើបធ្វើឲ្យបងប្អូនឪពុកម្តាយជំរុញ និងដាក់ពាក្យប្រឡង និងមានឱកាសផ្តួលគូប្រកួតឈ្នះពីមួយវគ្គទៅមួយវគ្គបន្តបន្ទាប់ រហូតបានជាប់ដល់វគ្គផ្តាច់ព្រត្រ័។
កុមារាសំឡេងខ្លាំងស្រែកបានដល់កំពូលមហាជនចូលចិត្ត ឡុង លីគ័ង្គ ជាកុមារាអាយុ៩ឆ្នាំ មកពីខេត្តតាកែវ រៀនថ្នាក់ទី៣ មានឪពុកជាអ្នកបើកឡានដឹកកម្មកររោងចក្រ និងម្តាយជាអ្នកធ្វើការរោងចក្រ។ លីគ័ង្គ តាំងពីក្មេងចូលចិត្តច្រៀង។ កុមារារូបនេះបានធ្វើឲ្យមានការបែកសំឡេងគាំទ្រតាំងពីមួយវគ្គទៅមួយវគ្គធ្វើឲ្យមានការភ្ញាក់ផ្អើលរហូតអ្នកគាំទ្រជាច្រើន ចង់ឲ្យកុមាររូបនេះលើកពានណាស់។
កុមារីដែលឈ្នះការប្រកួតរហូតពេលបោះឆ្នោត សុខ សុជាតា អាយុ១២ឆ្នាំ មកប្រឡងនិងបានការលើកទឹកចិត្តពេញទំហឹង ពីក្រុមគ្រួសារសព្វថ្ងៃរៀនអនុវិទ្យាល័យវត្តដំបូកខ្ពស់ថ្នាក់ទី៧ រាជធានីភ្នំពេញ។ ឪពុកសុជាតាជាជាងអគ្គិសនី ម្តាយជាអ្នកលក់ដូរនៅផ្ទះ។ សុជាតាចូលចិត្តច្រៀងចម្រៀងញាក់ ព្រោះនាងតូចរូបនេះ យល់ថាបទញាក់បំបាត់ទុក្ខកង្វក់ពេលពិបាកចិត្ត។ គ្រប់ពេលនាងប្រឡងច្រៀងនាងព្យាយាមត្រងត្រាប់ស្តាប់តាមគ្រូបង្ខឹកស្វាហាប់រហូតទទួលបានការជាប់រហូត។
ចូលដល់កុមារីខ្លួនក្មេងសំឡេងចាស់ ឆក់បេះដូងអ្នកស្តាប់មិនធម្មតាដែរ រ៉ន ចាន់ឌីននាងត្រូវបានទស្សនិកជនសម្លឹងឃើញថា បើអ្នកផ្សេងមិនផ្ចង់ចិត្តច្រៀងឲ្យល្អនោះ ឱកាសបានលើ រ៉ន ចាន់ឌីន ហើយព្រោះនាងមិនបណ្តោយឲ្យអ្នកណាយកឱកាសបានឡើយនាងផ្ចង់ចិត្តធ្វើបានល្អរហូត។ ចាន់ឌីន បើគិតទៅមានសំឡេងច្រៀងបែបបទពីដើមបានល្អណាស់ ស្តាប់ទៅដូចតារាចម្រៀងរៀមច្បងជំនាន់ដើម។រ៉ន ចាន់ឌីន អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ រស់នៅខេត្តកំពង់ស្ពឺ ចាន់ឌីនច្រៀងបទវគ្គដំបូង«កំពង់ហ្លួងដួងចិត្ត» ធ្វើឲ្យគណៈកម្មាចុចយកទាំងបី។
កុមារី ដែលមានក្តីសុបិន្តចង់ឲ្យគ្រួសារនាងល្អប្រសើរ ឃុយ ម៉ីហៀង មានម្តាយមេម៉ាយលក់នំក្រូចនំកង ហើយម៉ីហៀង រៀនថ្នាក់ទី៦ មកពីខេត្តកំពង់ស្ពឺ។ ឃុយ ម៉ីហៀង ច្រៀងបទពីដំបូង«ចាំនៅតែចាំ»តាំងពីពេលនោះមកនាងធ្វើបានល្អគ្រូបង្ខឹកចុចយករហូតហើយបទនាងច្រៀងនោះ ក៏ផ្ទះការទាក់ទាញឡើងវិញចាក់តាមកម្មវិធីនានា តាមផ្ទះរហូតគេចាំឈ្មោះ ម៉ីហៀង ជាអ្នកប្រឡងមានសំឡេងល្អ។ តាំងពីពេលនោះមកហៀងឡើង ប្រកួតឈ្នះការបោះឆ្នោតរហូតមិនចាញ់បេក្ខជនផ្សេងឡើយ។
កុមារី ណូ ឈួស៊ីវហេង អាយុ៨ឆ្នាំ សិក្សានៅសាលាឯកជនមួយ នារាជធានីភ្នំពេញ។ស៊ីវហេង ក៏ទទួលបានការទាក់ទាញ ហើយត្រូវបានគ្រូបង្ខឹក សុគន្ឋ និសា តាមយកជាប់ជានិច្ចធ្វើឲ្យក្មេងស្រីក្រមិចក្រមើមរូបនេះ ឈ្នះការប្រកួតរហូតឆ្លងដល់វគ្គផ្តាច់ព្រត្រ័ ហើយរង់ចាំទស្សនាទាំងអស់គ្នាថា តើនាងតូចរួសរាយនេះ បានលើកពានដែរឬយ៉ាងណា។
ស្របពេលជាមួយគ្នានេះ តាមទស្សនៈទស្សនិកជនមួយចំនួនបានទស្សនាកម្មវិធីប្រឡងចមរៀងនេះ បានទទួលឲ្យអ្នកមើលបោះឆ្នោតគិតលើកំរិតសមត្ថភាពពិសេសសំឡេងជាធំ ជៀសវាងគិតតែលើមនោសញ្ចេតនា ដើម្បីកុំឲ្យរើសខុសខកបំណងពេលក្រោយ៕





