Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រយៈពេលចុងក្រោយនេះ បេក្ខភាពក្នុងកម្មវិធី The Voice kids Cambodia កុមារី ស៊ីវហេង បានក្លាយទៅប្រធានបទដ៍ក្ដៅមួយ រឿងទំនាក់ទំនងគ្នា និង Coach សុគន្ធ និសា ។

ចំពោះខាង មហាជន សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងចេញមុខបកស្រាយ រាល់ដំណឹង ដែលត្រូវបានចែកចាយតៗគ្នាកន្លងមក ឲ្យបានដឹងច្បាស់ពីរឿងនេះផងដែរ។

ជាក់ស្ដែងកាលពីយប់មិញនេះ នៅក្នុងហ្វេសប៊ុកផេក ឈ្មោះ ស៊ីវហេង Siv Heng បានបង្ហោះសារចេញមុខស្រាយបំភ្លឺរាល់រឿងរ៉ាវ ដែលគេចោទប្រកាន់ខាងលើ យ៉ាងច្បាស់ថា ៖

តាំងនាមខ្ញុំជាបងរបស់​ កុមារី​ សុីវ​ ហេង​ សុំធ្វើការច្រានចោលនូវព៌តមានបំភ្លៃការពិតទាំងឡាយដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសគ្រួសារខ្ញុំ ជាពិសេសប្អូនស្រីខ្ញុំផ្ទាល់។ ហើយសូមពុកម៉ែបងប្អូនទាំងអស់សូម កុំវិភាគ ដោយជឿតាមព៌តមានប្រឌិតទាំងឡាយ។ ហើយខ្ញុំចង់បញ្ជាក់ពី Account​ ឈ្មោះ​ Lam Thavary គាត់ហាក់ដូចជាដឹងនូវគ្រប់ព័ត៌មានទាំងអស់ក្នុងគ្រួសារ​ សុីវ​ ហេង​ច្បាស់ណាស់។​ ដូច្នេះសូមម្ចាស់​ Account រូបនេះអញ្ជើញចេញមុខមកនិយាយហើយបកស្រាយអោយអស់មក។​ ហេតុអីមកបំប៉ោងព័ត៌មានមិនពិតមួយហើយមួយទៀត?​ ហើយនូវមាន​គេហទំព័រមួយចំនួនដែរធ្វើការចែករំលែកព៌តមានបំភ្លៃការពិតទាំងឡាយ ជាពិសេសគេហទំព័រKQUBE (សុទ្ធតែបញ្ជាក់ថា ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ)

ខាងគ្រួសារ ស៊ីវហេងក៍បានបន្ថែមថា៖

សូមគេហទំព័រទាំងឡាយធ្វើការកែរតំរូវនូវព៌តមានប្រឌិតទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់ កម្មវិធី The voice Kids និងគ្រួសារខ្ញុំបាទ ។ ខ្ញុំសូមអភ័យទោសនូវរាល់ពាក្យពេជលើសលួសទាំងឡាយ

ស៊ីវ ហេង និងពូ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor