Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មន្ត្រី ស្ថានទូតវៀតណាមតំណាងនៅព្រះរាជាណាចក្រកម្ពុជាបានផ្ដល់កិច្ចសម្ភាសន៍ឲ្យ កាសែតវៀតណាម ឈ្មោះ Toui Tre ថាការដកហូតឯកសាពីសំណាក់​ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាគឺដកហូតត្រឹមឯកសាខុសច្បាប់តែប៉ុណ្ណោះ មិនមែនដកសិទ្ធិជាពលរដ្ឋនោះឡេីយ ក្នុងលក្ខណៈពលរដ្ឋទាំងនោះ ជាពលរដ្ឋកម្ពុជាមានដេីមកំណេីតជាជនជាតិវៀតណាម។

បញ្ហាក្ដៅគគុកនេះ​គឺ​ឆ្លេីយតប​ពីកិច្ចប្រជុំសំខាន់មួយ​ដែលសម្ដេច​ក្រឡាហោម ស ខេង បានលេីកឡេីងខ្លាំងៗនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៧ ស្ដីពីការដកហូតឯកសារខុសច្បាប់ពីជនអន្តោប្រវេសន៍ខុសច្បាប់ជាង៧ម៉ឺននាក់ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ។

លោកចូវវ៉ានជី ប្រធានសមាគមវៀតណាមនៅកម្ពុជា បានថ្លែងប្រាប់កាសែតយុវជន Tuoi Tre កាលពីថ្ងៃសុក្រថា ពលរដ្ឋវៀតណាមនៅកម្ពុជាកំពុងព្រួយបារម្ភពីបញ្ហានេះ ហេីយលោកនឹងបង្កេីតកិច្ចប្រជុំមួយជាមួយក្រសួងមហាផ្ទៃនៅកម្ពុជាដេីម្បីរកដំណោះស្រាយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor