Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ក្រសួង​មហាផ្ទៃ ស្នើសុំឲ្យតុលាការកំពូល ពិនិត្យពីបទល្មើសរបស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រឈមនឹងច្បាប់ ស្តីពីគណបក្ស​នយោបាយនោះ មានមតិមួយចំនួនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយ ប៉ុន្តែពួកគេយល់ច្រឡំហើយ គឺមិនមានដើរថយក្រោយទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាច បន្តតាមរយៈសារតេឡេក្រោម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ថា តាមពិតប្រជាធិបតេយ្យនៅ​កម្ពុជា កាន់តែត្រូវបានពង្រឹងទៅវិញទេ ដោយសារការពង្រឹងនីតិរដ្ឋរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តច្បាប់ ចំពោះគណបក្ស​ដែលបានប្រព្រឹត្តល្មើសច្បាប់ដូច CNRP ជាដើម។

លោកបញ្ជាក់ថា “ការអនុវត្តច្បាប់ គឺជាមធ្យោបាយតែមួយគត់ ក្នុងការធានាដំណើរការលទ្ធិប្រជាធិបតេយ្យ កាន់តែល្អប្រសើរឡើង។ បច្ចុប្បន្ននេះ កម្ពុជា កំពុងដើរលើផ្លូវត្រូវ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្រប​តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុវប៉ារីស កាលពីថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ១៩៩១មកម្ល៉េះ មិនមែដើរថយក្រោយ​នោះ​ទេ”

លោក សុខ ឥសាន ថា តើដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថយក្រោយមែនទេ? ក្រោយពីមានពាក្យ​បណ្តឹង​របស់ក្រសួង​មហាផ្ទៃ ស្នើសុំឲ្យតុលាការកំពូល​ ពិនិត្យពីបទល្មើសរបស់គណបក្ស​ប្រឆាំង​ ប្រឈមនឹង​ច្បាប់ស្តីពីគណបក្សនយោបាយនោះ មានមតិមួយចំនួនបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​ដើរថយក្រោយ។

លោកបន្ថែមថា ដើម្បីធានានិរន្តរភាពលទ្ធិប្រជាធិបតេយ្យឲ្យដំណើរបានល្អ និងរីកចម្រើន មានតែនាំគ្នាគោរព​ច្បាប់ និងអនុវត្តន៍ច្បាប់​ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ ម៉្យាងទៀត ចង់វាយតម្លៃដំណើរការលទ្ធិប្រជាធិបតេយ្យល្អ ឬអាក្រក់ អាស្រ័យលើការអនុវត្តច្បាប់ ហើយគណបក្សណារំលោភច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

លោក សុខ ឥសាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor