Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia នារាត្រី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧  រដូវកាលទី 1 វគ្គផា្ដច់ព្រ័ត្រនេះ មានបេក្ខជនទាំង៦រូបមាន ដើម្បីប្រកួត ប្រជែងគ្នា យកពានរង្វាន់ ចំណាក់ថ្នាក់លេខ១។

កម្មវិធីប្រកួត ប្រជែង ដ៍រំជើបរំជួលនេះដែរ ក៍មានវត្តមាន សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចូលរួមលើកទឹកចិត្តដល់ប្អូនៗផងដែរ។

បើតាមការឲ្យដឹងតាមរយៈ លោក ជា វិបុល ជាពិធីករដ៍មានវោហា ក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់អន្តរជាតិនេះ បានឲ្យដឹងថា ៖

ដោយសារតែមើលឃើញពីសមត្ថភាពដ៍អស្ចារ្យ និងការខិតខំប្រឹងប្រែង របស់ប្អូនៗ ទាំង៦រូប សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ក៍បានសម្រេចផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗកុមារា និងកុមារី ជាទឹកប្រាក់ម្នាក់ចំនួន៣,០០០ដុល្លារ ។

ក្រោយពីទទួលបានដំណឹងនេះ ធ្វើឲ្យប្អូនៗ មានការសប្បាយចិត្ត និងរំភើបជាខ្លាំង!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor