
ក្រោយកម្មវិធី ប្រលងចម្រៀងកុមារលំដាប់ពិភពលោកThe voice kids Cambodia ត្រូវបានបញ្ចប់ ដោយរលូន និងរកឃើញអ្នកមានសមត្ថភាព ព្រមទាំងម្ចាស់ជ័យលាភីរួចមក ក្រុមការងារ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV និងម្ចាស់ឧបត្ថម្ភកម្មវិធី បានរៀបចំពិធីជួបជុំ កូនក្រុមរបស់ Coach ទាំង៣ ដើម្បី ជប់លៀង និងធ្វើដំណើរកម្សាន្តជុំគ្នាមួយ យ៉ាងអ៊ូអរ។
បើតាមរូបភាព យើងឃើញ ពួកគេទាំងអស់គ្នានោះនាំគ្នាលេងយ៉ាងសប្បាយរីករាយ ជាមួយទឹកមុខញញឹមញញែមគ្រប់ៗគ្នា ។
ការរៀបចំនេះក៍ជាការលើកទឹកចិត្តដល់ក្មេងៗ ដែលខិតខំបង្ហាញភាពក្លាហាន របស់ខ្លួន នៅលើឆាកប្រលងចម្រៀង The Voice Kids Cambodia កន្លងមក។
តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖












