Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាព្រាននារីល្មោភតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងគំរាមកំហែងថានឹងសម្លាប់នារីម្នាក់ ដែលមានទាំងប្ដី និងកូនតូចទៀតផង។

ជនល្មោភកាមនេះ ឈ្មោះ ឃុន ទ្រី ហៅ នឿន អាយុ៥៨ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះឈ្មោះ វ.រ.ណ អាយុ២៤ឆ្នាំ។

ពាក់ព័ន្ធករណីរំលោភ និងគំរាមកំហែងថានឹងសម្លាប់នេះ បើយោងតាមរបាយការណ៍ និងដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមតុលាការខេត្តសៀមរាប ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៩និង៣០នាទី ពេលជនរងគ្រោះ និងកូនតូច អាយុ២ឆ្នាំ ត្រឡប់មកពីផ្សារវិញ ស្រាប់តែឈ្មោះ ឃុន ទ្រី បានចេញពីគៀនជញ្ជាំងមកចាប់​ច្របាច់កទាំងម្ដាយទាំងកូន ហើយគំរាមថា បើហ៊ានស្រែកនឹងសម្លាប់ចោលទាំង២នាក់ រួចអូសចូលទៅក្នុងផ្ទះ ផ្ដួលទៅលើពូក​គំរាមឲ្យជនរងគ្រោះ ដោះសម្លៀកបំពាក់ចេញ រួចក៏ចាប់រំលោភទាំងកំរោល ព្រមទាំងបានយកទូរស័ព្ទថតវិដេអូទុកទៀតផង។ ពេលរំលោភបានសម្រេចបំណងដល់ទីជម្រៅហើយ ឈ្មោះ ឃុន ទ្រី បានគំរាមមិនឲ្យប្រាប់នរណាឡើយ រួមទាំងប្ដីផងដែរ បើហ៊ានប្រាប់នឹងសម្លាប់ចោល ថែមទាំងបង្ហោះវិដេអូរួមភេទនេះឲ្យគេមើលពេញពិភពលោកតែម្ដង។

ក្រោយមក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ពេលដែលប្ដីជនរងគ្រោះមិននៅផ្ទះ ហើយជនរងគ្រោះកំពុងងូតទឹកក្នុងផ្ទះ ស្រាប់តែឈ្មោះ ឃុន ទ្រី បានលបចូលមកក្នុងផ្ទះ ចាប់អូសជនរងគ្រោះមកគ្រែពូក គំរាមកំហែងរំលោភផ្លូវភេទ​រហូតបានសម្រេចបំណង ហើយក៏និយាយគំរាមកំហែងដូចមុនទៀត។ បន្ទាប់ជនដៃដល់ក៏រត់គេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះបានត្រឹមតែដាក់ពាក្យប្ដឹងប៉ុណ្ណោះ។

ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានកោះហៅឈ្មោះ ឃុន ទ្រី ចំនួន២ដង ប៉ុន្តែជននេះ បានរត់គេចខ្លួនទៅខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមតុលាកសរខេត្ត។

នៅដំណាក់កាលសើបអង្កេតបឋម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមតុលាការខេត្តសៀមរាប បានចេញដីកាបញ្ជាឲ្យជនដៃដល់ចូលខ្លួនចំនួន២ដង ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនដៃដល់បាននៅខេត្តព្រៃវែង និងបញ្ជូនទៅកាន់តុលាការខេត្ត នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor