Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារី​រូបស្រស់ម្នាក់ ​​បបួល​មិត្ត​ភ័ក្ត​២នាក់​ទៀត ​ទៅ​លែង​មជ្ឈមណ្ឌល​កម្សាន្ត​ROCK ដើម្បី​ស្ដាប់​ភ្លេង​រាំ​លែង ​នឹង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ រហូត​បាត់​បង់​ស្មារតី​ ត្រូវ​មិត្តភក្ដិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ​ស្រាប់​តែ​ជួប​អកុសល​គាំង​បេះដូង ​ស្លាប់​តាម​ផ្លូវ​ ​​កាល​ពី​វេលាម៉ោង​៥៖៣០នាទី​ព្រឹក ​ថ្ងៃទី​១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​។

សមត្ថកិច្ចបានឲ្យដឹងថា សាកសព​នារី​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ថាមានឈ្មោះ​ បូ​ សុភី​ អាយុ​២៥ឆ្នាំ​ មុខ​របរ​ បុគ្គលិក​ខារ៉ាអូខេ ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ខ្លុង​ ស្រុក​ពញ្ញា​ក្រែក ​ខេត្ត​ត្បូង​ឃ្មុំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​កោះ​ទាវ ​ឃុំ​សំពៅ​លូន ​ស្រុក​កោះ​ធំ ​ខេត្ត​កណ្ដាល​។ ចំណែកឯ​មិត្តភក្ដិនារី​រង​គ្រោះ​២នាក់​ទៀត ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

តាម​ប្រភព​ព័ត៌មានពី​នារី​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​មិត្ត​ភក្តិ ​របស់​សាក​សព​ជន​រង​គ្រោះ​ បាន​ឲ្យដឹង​ថា​ នៅ​មុន​ពេលកើតហេតុ​ខ្លួន ​នឹង​មិត្តភក្ដិ​បាន​បបួល​គ្នា​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​លែង​ភ្នំពេញ ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​អុំទូក​។ លុះ​មក​ដល់​ភ្នំពេញ​ខ្លួន​ នឹង​មិត្តភក្ដិ ​ព្រម​ទាំង​សាក​សព​បាន​ចែក​ផ្លូវ​គ្នា​ ទៅ​ផ្ទះ​បង​ប្អូន​សាច់​ញាត្តិ​រៀង​ៗ​ខ្លួន​ រហូត​ដល់​ថ្ងៃ​ដដែល​ខ្លួន ​នឹង​ជន​រង​គ្រោះ​ព្រម​ទាំង​មិត្តភក្ដិ​ម្នាក់​ទៀត ​តេទូរស័ព្ទ​ទាក់ទង​គ្នា​ទៅ​លែង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នី​វង្ស ក្នុង​ខណ្ឌ​ចំកាមន​។ បន្ទាប់​មក​នៅ​វេលាម៉ោង​ប្រហែល​១២កណ្ដាល​អាធ្រាត ​ឈាន​ចូល​ថ្ងៃទី​១ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ខ្លួន​នឹង​មិត្តភក្ដិ​ព្រម​ទាំង​សាក​សព​បាន​ចូល​ទៅ​លែង​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ ដោយ​ហៅ​ស្រា​បៀរ​ និង​ទឹក​ក្រូច​កូកាកូឡា​ ហូប​នឹង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ ដើម្បី​សប្បាយ​ ប៉ុន្តែ​លើស​កំណត់​ រហូត​ដល់​ជន​រង​គ្រោះ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ​ក៏ហៅ​សន្តិសុខ​មក​ជួយ​ធ្វើ​សសៃ​ ខណៈ​នោះ​​ជនរងគ្រោះ​បាន​ដឹង​ខ្លួន​បន្តិច ​ក៏ហៅ​រថយន្ត​តាក់ស៊ី​ដឹក​យក​ទៅ​ផ្ទះ​សំណាក់​យីហោ​ វល្លិ៍មាស ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា​៥០០ម៉ែត្រ​ អស់​រយៈ​ពេល​ជាង​១៥នាទី​ ប៉ុន្តែ​មើល​អាការៈ​ជនរងគ្រោះ​មិន​ស្រួល ​ក៏ហៅ​តុ​ៗ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​ តែ​អកុសល​ជនរងគ្រោះ ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។

បច្ចុប្បន្ន​ ​សាក​សពជន​រង​គ្រោះ​ ត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​ ប្រគល់​ទៅ​ឲ្យក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​ឯ​ស្រុក​កំណើត​៕​

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ បានសហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ នៃ​ស្នង​ការ​ក្រុង​ចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។ តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​គាំង​បេះដូង ​ពិត​ប្រាកដ​មែន​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor