Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានករណីមនុស្សស្លាប់ នៅក្នុងសណ្ឋាគារ ណាណា ដោយសង្ស័យមានករណីឃាតកម្ម ព្រោះម្ចាស់ទីតាំង ប្រញ៉ាប់ប្រញាល ដឹកសាកសពចេញតាមច្រកក្រោយ។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ណាណា ផ្ទះលេខ១B ២B និង៤២ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញរថយន្តនគរបាល ចូលទៅដឹកសាកសពតាមច្រកដឿងហែមខាងក្រោយ ក្នុងសភាពប្រញ៉ាប់ប្រញាល ក្រោយពីធ្វើកោសល្យវិច្ច័យមិនបាន១ម៉ោងផង។

រាល់បញ្ហាសង្ស័យខាងលើនេះ នាយនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ បានប្រាប់ថា គាត់រវល់នៅតុលាការកំពូល ដោយមិនដឹងពីហេតុការណ៍ឡើយ។

តាមមេភូមិ៥បានប្រាប់ថា សូម្បីអាជ្ញាធរសង្កាត់ផ្សារថ្មី៣ ក៏មិនបានទទួលការរាយការណ៍ ថាមានមនុស្សស្លាប់នៅសណ្ឋាគារ ណាណា នេះនោះដែរ។

ពាក់ព័ន្ធនឹងករណីនេះ មហាជនកំពង់រង់ចាំមើល ការស្រាវជ្រាវ ក៏ដូចជាចំណាត់ការរបស់សមត្ថកិច្ច ទាក់ទងនឹងករណីនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor