ភ្នំពេញ ៖ ពិតជារឿងចម្លែកមែនតារាកំប្លែង និងតារាចម្រៀងដ៏ល្បី នាយ ពែកមី បានបង្ហាញមុខគូស្នេហ៏របស់លោក ជាសារធាណៈ នៅប៉ុន្មាននាទីមុននេះនៅលើទំព័រផ្លូវការរបស់លោក ដែលធ្វើឱ្យសាធារណៈជនមានការងឿយឆ្ងល់យ៉ាងខ្លាំង ថាតើនាងជានរណា? ខណៈរូបលោកមានប្រពន្ធ និងកូនរួចមកហើយ!
ពិតណាស់បើយើងក្រឡេកមួយភ្នែតប្រហែលជាយើងគិតថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងស្អិតរមួតជាក់ជាមិនខាន។
តែអ្វីៗទាំងនេះ មិនបានដូចការគិតរបស់ប្រិយមិត្តនោះទេ ដោយពួគគាតទាំងពីរ ត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងតែប៉ុណ្ណោះ។ ពិតណាស់រឿង អ្នកបំរើ 007 នឹងត្រៀមដាក់បញ្ចាំង នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ ដែលជារឿងមួយទៀតសម្រាប់បំរើអារម្មណ៍ ប្រិយមិត្តដែលនិយមគាំទ្ររូបលោកផងដែរ។
ដូចនេះហើយដើម្បីលើកស្ទួយវិស័យសិល្បៈ ភាពយន្តខ្មែរ សង្ឃឹមថាប្រិយមិត្ត ពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើន ដែលឆ្លុះបញ្ចាំងអំពីការរីកចម្រើរបស់ខ្មែរក្នុងវិស័យភាពយន្តនេះ៕