header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃអាទិត្យមិ្សលមិញនេះយោងតាមការចុះផ្សាររបស់សារព័ត៌មាន telegraph បានសរសេរថា លោកប្រធានាធិបតីអាមេរិកថី្ម ដូណាល់ ត្រាំ បាននិយាយថាវាអាចទៅរួចដែលលោកអាចធ្វើជាមិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃណាមួយ ហើយថានេះគឺជារឿងល្អណាស់ ប៉ុន្តែលោកមិនប្រាកដឡើយថារឿងបែបនេះអាចកើតឡើង។

ការដែលហ៊ាននិយាយបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយក្នុងប្រទេសវៀតណាម។ មានសំណួរចោទសួរទៅកាន់លោកប្រធានាធិបតីជាច្រើនថា តើវាអាចទៅរួចទេ ប្រសិនបើលោកនឹងធ្វើមិត្តជាមួយលោក គីម ជុងអ៊ុន...?

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «វាប្រហែលជារឿងចម្លែក ប៉ុន្តែរឿងបែបនេះអាចនឹងកើតឡើង ហើយ បើវាកើតឡើងមែន នោះវាអាចជារឿងល្អសម្រាប់ កូរ៉េខាងជើង និងបណ្ដាប្រទេសដទៃរួមទាំងពិភពលោកទាំងមូល ផងដែរ …ខ្ញុំមិនប្រាកដ ទេថាវា អាចកើតឡើងនៅថ្ងៃណាមួយ តែនេះអាច ជារឿងល្អ»។

គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ការបំពេញដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីដោយចាត់ទុកថាវាជា ទស្សនកិច្ចពាណិជ្ជកម្ម ហើយថាទីក្រុងព្យុងយ៉ាង នឹងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររហូតដល់ទីបំផុត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post