Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ លោក វិល្លាម ឬ សុខសុវណ្ណវឌ្ឍនាសារពង្ស ដែលគេស្គាល់ថាជាអ្នកវិភាគវ័យក្មេង ដែលកំពុងលេចធ្លោក្នុងសង្គមបានគូសបញ្ជាក់ពីហនិភ័យនៃប្រទេសកម្ពុជា ជាពិសេសលោកបានអានអារម្មណ៍របស់សម្ដេចតេជោ និងដឹងថាសម្ដេចកំពុងពិបាកចិត្តចំពោះបញ្ហាថវិការជាតិ ។

លោកបានមានប្រសាសន៍ថា ៖ សញ្ញា៣នៃការដួលរលំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ជួយ share អានអោយដឹងពីរឿងប្រទេសជាតិខ្លួនឯងខ្លះទៅ

ប្រទេសមួយមានដំណេីរការលទ្ធិទៅបានអាស្រ័យលេីនយោបាយសេដ្ឋកិច្ចនឹង ទោះការទូតសំខាន់តែមិនតម្រូវអោយពង្រឹងភាពសំខាន់តែលេីចិនទេ ខ្ញុំឃេីញថាកម្ពុជាអាចឈានដល់ការដួលរលំនៃលទ្ធិប្រជាធិបតេយ្យតែម្ដង

កត្តាទី១ ថៃមានគោលបំណងចង់ទាមទាចំណែកដណ្ដេីមប្រយោជន៍នៅលំហរសមុទ្រប្រេងកម្ពុជា ដែលជាតំបន់រួម តែភាគីចិនមានផលលាភច្រីន ទោះចង់មិនចង់ខ្មែរត្រូវកាងប្រយោជន៍នោះអោយចិនតែមួយភាគីប៉ុណ្ណោះ ថៃមិនហ៊ានឈ្លោះផ្ទាល់នឹងចិនទេ ខណៈដែលស្ថានការនយោបាយខ្មែរនឹងសហរដ្ឋអាមេរិកកំពុងតានតឹង ថៃក៏ឆក់ឱកាសវាយកម្ពុជាតែម្ដង

១ ថៃបានចេញសារាចរបណ្ដេញពលករ ដែលអាចនាំអោយពលករចំណាកស្រុកជិត២លាននាក់អត់ការងារធ្វេីនឹងបាត់បង់ទឹកប្រាក់ចំណូលដល់ពលកខ្មែរប្រមាណ ៨០០លានដុល្លាក្នុងមួយខែ ជាងជិត ៩ពាន់លានដុល្លាក្នុងមួយឆ្នាំ

២ មកដល់ថ្ងៃនេះថៃសម្រេចបិទការនាំចេញចូលទំនិញឆ្លងកាត់បន្ថែមទៀតដែលអាចបាត់បង់ថវិកាជាតិប្រមាណជិត៣ពាន់លានដុល្លាក្នុងមួយឆ្នាំ

៖ឃេីញសម្ដេចទិញស្ពានកោះកុងបញ្ឈឺថៃផង ? 😂👌

កត្តាទី២ អន្តរសភា IPU . EU គេឃេីញកម្ពុជាមានទំនោធ្វេីជាដៃឆ្វេងអោយចិនមានឱកាសធ្វេីជាមហាអំណាចដូច្នេះគេចាំបាច់បំផុតនឹងដាក់សម្ពាធកម្ពុជា ព្រោះរឿងរំលាយបក្សវាជារឿងទី២ទេ ការពិតរឿងធំគឺគេមិនចង់អោយកម្ពុជាលង់ខ្លួនក្នុងប្លុកក្រហម

1 បេី IPU ដាក់សម្ពាធ មែនរាលការបញ្ជាទិញនឹងថយចុះឬបាត់បង់ ចរន្តពាណិជ្ជកម្មអាចដួលស្រុតដែលនាំអោយកម្មករបុគ្គលិកអត់ការងារធ្វេីឡេីងដល់ទៅ ១លាន ទៅ ២លាននាក់បន្ថែមទៀត នោះបុគ្គលិកដែលធ្វេីការនឹងអត់ការងារធ្វេីហេីយបាត់បងប្រាក់ប្រមាណ ៦០០លានដុល្លាក្នុងមួយខែ នឹងជាង៦ពាន់លានដុល្លាក្នុងមួយឆ្នាំ

៖ សួរថាពេលកម្មករអត់ការងារធ្វេីរាប់លាននាក់ ហេីយចរន្តពាណិជ្ជកម្មត្រូវបានបិទទៀតតេីយេីងរំពឹងអី

កត្តាទី៣ កម្ពុជាគ្មានប្រាក់គ្រប់គ្រាន់សម្រាប់គម្រោងថវិការជាតិនោះទេខ្ញុំបានឃេីញខ្ទង់គម្រោងអនុម័ត្តថវិកាជាតិសម្រាប់ឆ្នាំ២០១៨ នឹងមកដល់ហេីយដែលកម្ពុជាមានតម្រូវការដល់ទៅ ៤ពាន់លានដុល្លា ហេីយក៏ឃេីញសម្ដេចស្នេីរខ្ចីលុយគេ១ពាន់លានមកបន្ថែមបានន័យថាសម្ដេចដូចជាឡេះឡះមែនទែន

ជាពិសេសលុយពន្ធដែលត្រូវទទួលបានច្រេីនដូចរាល់ឆ្នាំវាអាចនឹងថយចុះដែលមិនឈានដល់ប្រមូលបានច្រេីននោះទេ បេីកម្មករអត់ការងារ ពាណិជ្ជកម្មមិនដេីរ ថៃបិទទីផ្សា គឺចំណូលពន្ធកាន់តែធ្លាក់

ដូច្នេះយេីងមានតែ២ពាន់លានទេ ចុះ២ពាន់លានទៀតបានមកពីណាទៅ ? វាមិនលេងសេីចទេនេះជាការដេីរវិលជាន់ដានប្រវត្តិសាស្ត្រហេីយ ដែលកាលសម័យសង្គមរាស្ត្រនិយមកម្ពុជាធ្លាក់ខ្លួនរហូតគ្មានប្រាក់បេីកអោយមន្ត្រីរាជការ

បេីសិនជាកម្ពុជាកំពុងដេីរផ្លូវនេះទៅហេីយតែ លទ្ធិប្រជាធិបតេយ្យនឹងស្ថិតស្ថេរបានទេ បេីយេីងរស់ជាមួយតែពាណិជ្ជកម្មចិន ចុះបេីចិនអោយយេីងដេីរតាមកម្មុយនីស្ត បេីមិនធ្វេីតាម ចិននឹងដកពាណិជ្ជកម្ម ជួយជាន់ក យេីងទៀត មានរឿងអីមិនបត់ទៅកុម្មុយនីស្ត

សុំសម្ដេចមេត្តាពិចារណា កុំអោយអ្នកជំនាន់ក្រោយវាយតម្លៃថា សម្ដេចជាអ្នកបង្ករបញ្ហា ដេីម្បីរុញកម្ពុជាអោយទៅជាបែប ក្រហម អី

៖ តេីអស់លោកអ្នកមានចំណាប់អារម្មណ៍បែបណាចំពោះយោបលនេះ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor