Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីពិការម្នាក់ បានយកញត្តិមកដាក់នៅ​ខុទ្ទកាល័យសម្ដេចតេជោ ដើម្បីសុំឲ្យសម្ដេចជួយអន្តរាគមន៍ បញ្ហាដីស្រែរបស់គាត់។

ស្រ្តីម្នាក់ ឈ្មោះ ជឹម គុន (ពិការ) ពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  កាលពី​ម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៧  បានយក​ញត្តិមកដាក់នៅខុទ្ទកាល័យសម្ដេចតេ ស្ថិតនៅមុខវត្តបទុម ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមស្រ្តីពិការខាងលើ បានឲ្យដឹងថា ក្នុងញត្តិខាងលើនេះ គឺអ្នកស្រ្តីសុំឲ្យ​សម្ដេចតេជោ​អន្តរាគមន៍ជួយ​ទប់ស្កាត់ ហាមឃាត់មន្ត្រីជំនាញសុរិយោដីខេត្តកណ្ដាល កុំឲ្យចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុកាន់កាប់ដីស្រែភោគៈរបស់គាត់ទំហំ ៥០០ម x ៤៥ម នៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទៅឲ្យឈ្មោះ ភឿន ពូ, ភឿន ទុំ និងតតីយជនផ្សេងទៀត។

បន្ទាប់ពីស្រ្តីខាងលើយកញត្តិទៅដាក់ បន្តិចក្រោយមក​នៅ​ម៉ោង៩៖៣៥នាទី គេសង្កេតឃើញ​មាន​តំណាងខុទ្ទកាល័យសម្ដេចតេជោ ចេញ​ទទួលញត្តិ រួចឲ្យ​គាត់ត្រលប់ទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor