Sponsor
រិទ្ធី

នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងប៉េកាំង ប្រទេសចិន ក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងលោក សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តីចិន ជាមួយសម្តច ហ៊ុន សែន បក្សកុម្មុយនីស្តចិនបានប្រកាសយ៉ាងមហោឡារឹកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់សម្តេច ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឲ្យប្រកបដោយសុខសន្តិភាព និងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

លោក រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ រូបនេះបានហៅការអញ្ជើញចូលរួមរបស់សម្តេច ហ៊ុន សែន គឺជាការផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបក្សរដ្ឋ និងប្រជាជនចិន ក្នុងការពង្រីកនូវកាលានុវត្តភាពរបស់ខ្លួនលើការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យកាន់តែរឹងមាំថែមទៀត។ លោកបានថ្លែងទៀតថា ថ្នាក់ដឹកនាំបក្សរដ្ឋ និងប្រជាជនចិន បានចាត់ទុកសម្តេច ហ៊ុន សែន គឺជាមិត្តដ៏ល្អ មិត្តគួរជាទីទុកបំផុតសម្រាប់ថ្នាក់ដឹកនាំបក្សរដ្ឋ និងប្រជាជនចិន។

លោក សុង ថាវ បានគូសបញ្ជាក់ថា ការពង្រឹងបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះហើយ គឺជាកត្តាមិនអាចខ្វះបាន ក្នុងការដឹកនាំកសាងសេដ្ឋកិច្ចឲ្យកាន់ តែរីកចម្រើន ហើយឯកឧត្តមមានជំនឿថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានិងមានការអភិវឌ្ឍរីកចម្រើនជាក់ជាមិនខាន។

ឆ្លើយតបជាមួយនឹងការប្រកាសនេះ សម្តេច ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់ប្រទេសចិន មិនត្រឹមតែបានរួមចំណែកជួយដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយកម្ពុជាពង្រឹងឯករាជ្យភាព និងការខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor