Sponsor
រិទ្ធី

ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហាក់ផុយស្រួយ បន្ទាប់ពីមានការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិលមួយចំនួន ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បណ្តឹងសុំរំលាយគណបក្សប្រឆាំងដ៏ខ្លាំងនៅកម្ពុជាជាដើម។ ម្សិលមិញ តំណាងក្រសួងមហាផ្ទៃបានដាក់ភស្តុតាងបន្ថែមទៀត ក្នុងនោះក៏មានបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការនាយក និងមន្ត្រីជាន់ខ្ពស់១១៧រូប របស់បក្សសង្គ្រោះជាតិហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ។
 
ក្នុងពេលថ្មីៗនេះ លោក ហ៊ុន សែន ថែមទាំងហ៊ានដាក់ជីវិតថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយដោយតុលាការកំពូលដែលនឹងបើកសវនាការក្នុងសំណុំរឿងបណ្តឹងសុំរំលាយគណបក្សនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់បែបនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាកឯករាជ្យ បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកកាលពីម្សិលមិញថា៖

ស្ថានភាពកម្ពុជាមិនដូច ភូមា ថៃ កូរ៉េខាងជើងទេគឺខុសគ្នាដូចមេឃនឹងដី។ អស់រយៈពេលជិត30ឆ្នាំកន្លងមកនេះ(មិនទាន់ចេះរស់ដោយខ្លួនឯង) កម្ពុជារស់ដោយសារជំនួយ និងខ្ចីបុលបរទេសទាំងស្រុង។

ខ្ញុំនៅតែមានជំនឿថាសម្តេចហ៊ុន សែនមិនហ៊ានលេងល្បែងដ៍គ្រោះថ្នាក់នេះទេ។ បើគ្មានប្រាក់ជំនួយពីរបរទេសទេ រដ្ឋាភិបាលរបស់បក្សកាន់អំណាចច្បាស់ជាអាយុខ្លី ។ ខ្មែរភាគច្រើនយល់ថារដ្ឋាភិបាលសព្វថ្ងៃជា រដ្ឋាភិបាលកញ្ជើធ្លុះ៕
 

រូបភាព @Lim sothy/VOA Khmer
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor