Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមភ្នំពេញប៉ុស្តិ៍៖ មុននេះបន្តិច នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នេះ កញ្ញា ឡេង ឡែន ដែលជាអតីតអ្នកយកព័ត៌មានឲ្យកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយសមត្ថកិច្ចទៅសាកសួរ មិនមានកាតសារព័ត៌មាន បើទោះជាមានការអះអាងពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា សវនាការនេះ ធ្វើឡើងជាសាធារណៈក៍ដោយ។ 

វត្តមាន កញ្ញា ឡេង ឡែន ដែលជាអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី ខណៈតុលាការកំពូល កំពុងតែធ្វើការកាត់ក្តីរឿងរំលាយគណបក្សសង្គ្រោះជាតិ ក៍ត្រូវបានសន្តិសុខសាកសួររកកាតកាសែត តែកញ្ញា មិនមាន ក៍ធ្វើឲ្យក្រុមសន្តិសុខ បាននាំនាងចេញពីមុខតុលាការកំពូល ។

ហើយមកទល់ពេលនេះ ឡេង ឡែន កំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្ថិតក្រោមការសាកសួរនៅឡើយ។

កញ្ញា ឡេង ឡែន អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ត្រូវអាជ្ញាធរឃាត់ខ្លួន​នា​ព្រឹក​មិញ​នេះ រូបភាពី @ភ្នំពេញប៉ុស្តិ៍

សូមជម្រាបជូនផងដែរថា ៖ កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបត្រូវសមត្ថកិច្ច ឃាត់និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទសង្ស័យថា បានលួចផលិតព័ត៌មានបញ្ជូនទៅឲ្យវិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកជាស្ថាប័នដែលពុំមានច្បាប់អនុញ្ញាតនៅកម្ពុជា ប៉ុន្តែអតីតបុគ្គលិកទាំង ២ រូបបានបដិសេធការចោទប្រកាន់នេះ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor