Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយជាច្រើនកន្លែងព្រមនឹងដាក់រនំាដែកជាច្រើនកន្លែងផ្សេងគ្នា នៅលើកកំណាត់ផ្លូវនានា ជុំតុលាការកំពូល នៅថ្ងៃសវនាការរំលាយគណបក្សសង្គ្រោះជាតិ ។

សមត្ថកិច្ចពង្រាយនេះ ត្រូវបានមានការយាមយ៉ាងតានតឹងបំផុត ពោលគឺមិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ដោយសេរីដូចសព្វថ្ងៃនោះទេ លើកំណាត់ផ្លូវជុំវិញតុលាការកំពូល ។ ការដាក់កម្លាំងសមត្ថកិច្ចនេះ ត្រូវបានលោក ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃ១៦ វិច្ឆិកា ដែលជាថ្ងៃតុលាការកំពូលបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ ថា ការដាក់កម្លាំងសមត្ថកិច្ចនៅថ្ងៃនេះ ដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ។

លោកបញ្ជាក់ថា « ខ្ញុំចង់តែជម្រាប់ជូនដល់អ្នកសារព័ត៌មាន ខ្ញុំធ្វើការងារខាងជំនាញទេ ។អីញ្ចឹងសភាពការណ៍ទាំងក្នុងរាជធានីភ្នំពេញ និងនៅក្រៅរាជធានីភ្នំពេញ អស់លោកដឹកច្បាស់ហើយ អីញ្ចឹងថ្ងៃនេះ ជាថ្ងែនេះតុលាការបានប្រកាសហើយសវនាការនេះ ជាសវនាការសាធារណៈ អីញ្ចឹងពលរដ្ឋអាមចូលស្តាប់សវនាការបាន»។

លោក ជួន សុវណ្ណ បានឲ្យដឹងទៀតថា ការដាក់សមត្ថកិច្ចនេះ ដើម្បីទប់ស្កាត់និងត្រៀមទប់ស្កាត់រាល់សភាពការណ៍ ដែលកើតមានឡើងជាយថាហេតុណាមួយ ព្រោះថា សភាពការន៍នៅបរទេសកំពុងតែកើតឡើងយ៉ាងក្តៅកគុក។ ដូច្នេះយើងបានស្រង់ និងដកបទពិសោធនរបស់បណ្តាប្រទេសទំាងអស់ ទើបសមត្ថកិច្ចយើងត្រៀមរក្សាសន្តិសុខ នៅរាធានីភ្នំពេញ នៅថ្ងៃតុលាការបើកសវនាការនៅថ្ងៃនេះ។

ទោះបីនៅតាមច្រកចូលមកតុលាការកំពូលមានការរិតត្បិតពីសមត្ថកិច្ច ពីអ្នកសារ ព័ត៌មាន និងពលរដ្ឋយ៉ាងណាក្តីលោកបញ្ជាក់ថា «យើងបើកឲ្យចូល ប៉ុន្តែត្រូវត្រួតពិនិត្យអំពីជាតិផ្ទុះ និងបញ្ហាផ្សេងៗ ដែរអាចបង្កឲ្យមានបញ្ហាដល់អង្គសវនាកា។ នេះជារឿងធម្មតា និងជាជំនាញរបស់សន្តិសុខ ដែលមិនអាចអនុញ្ញាតឲ្យធ្វើតាមចិត្តចង់ ឬតាមអ្នកដែលមានចេតនាទុចរិក មកបំផ្លាញប្រទេសជាតិ របស់ខ្ញុំទេ»។

សូមជម្រាប់ថា នៅសវនាការតុលាការកំពូល នៅថ្ងែទី១៦ វិច្ឆិការ លើសំណុំរឿងរំ លាយគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញមានការតាមដានស្ថានការណ៍ពីរប ងតុលាការ មានអ្នកសារព័ត៌មានមកពីស្ទើគ្រប់ស្ថាប័ន និងមន្ត្រីអង្កការសហប្រជាជាតិ និងមន្ត្រីសិទ្ធិមនុស្សជាច្រើនរូបផងដែរ។

សវនការរំលាយគណបក្សប្រឆាំងនេះ ត្រូវបានសហគមជាតិ និងអន្តរជាតិ កំពុងតែរងចាំចង់លលទ្ធយ៉ាងអន្ទះសារ ព្រោះថា ជាលទ្ធផលមួយដែលមិនដែលធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយ៉ាងណាក្តី សម្រាប់សំណុំរឿងរំលាយគណបក្សប្រឆាំងនេះ ត្រូវបានគេទស្សទាយថានឹងត្រូវរំលាយស្ទើរ១០០% ដោយសារមេធាវីក្រសួងមហាផ្ទៃ បានដាក់ភស្តុតាងជាច្រើន សម្រាប់ដាក់បន្ទុកលើកគណបក្សនេះ។ ចំណែកគណបក្សប្រឆាំងវិញ មិនបានដាក់មេធាវីសម្រាប់ការពារក្តីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor