Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ ជនសង្ស័យ ដែលបានយកកាំបិតចុងស្រួចមកចាក់សម្លាប់មិត្តភក្តិរបស់ខ្លួន ដោយសារផឹកស៊ីទាស់ពាក្យសម្តីគ្នា នៅចំណុចទួលចំបក ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនពីខេត្តស្ទឹងត្រែង ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(ស្រុកកំណើត)។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីឃាតកម្មមួយបានកើតឡើង ដោយសារការផឹកស៊ីជាមួយគ្នា បន្ទាប់មកទាស់ពាក្យសម្តីរហូតឈានដល់ទាញកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះម្នាក់ទៀត ដែលត្រូវជាមិត្តភក្តិនឹងគ្នាបណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅចំណុចទួលចំបក់ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់មកជនសង្ស័យ ក៏បានរត់គេចខ្លួនទៅស្រុកកំណើតនៅឯខេត្តកំពង់ចាម។

ជនសង្ស័យឈ្មោះ ចក់ សារ៉ាន់ ហៅឃូល ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិស្ទិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម។ ចំណែកជនរងគ្រោះឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរកសិករដូចគ្នា រស់នៅភូមិ/ឃុំ កើតហេតុខាងលើ(ស្លាប់)។

បន្ទាប់ពីដឹងថា ជនសង្ស័យរត់គេចខ្លួនទៅស្រុកកំណើតនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានសហការជាមួយកម្លាំងនគរបាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទើបអាចកំណត់មុខសញ្ញាបាន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅស្រុកស្ទឹងត្រង់ តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាំខ្លួនពីខេត្តកំពង់ចាមមកខេត្តស្ទឹងត្រែង ដើម្បីសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor