header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បរទេសៈ អតីតកងនារីម្នាក់ បាននិយាយថា ជីវិតជាស្រ្តីនៅក្នុងប្រទេសកងទ័ពធំជាងគេបំផុតលំដាប់លេខ៤ លើ​ពិភពលោកពិតជាពិបាកខ្លាំងណាស់ ដែលមិនយូរទេ ពួកគេនឹងលែងធ្លាក់រដូវ។ គាត់ បាននិយាយថា ការចាប់រំលោភ បានក្លាយជាជីវិតពិតសម្រាប់ស្រ្តីភាគច្រើន ដែលចូលបម្រើកងទ័ព។

អស់រយៈពេលជិត១០ឆ្នាំមកនេះ  អ្នកស្រី លី សូយ៉ុន ដេកតែលើគ្រែដែកតូចៗ(២ជាន់)នៅក្នុងបន្ទប់ ដែលនាងដេករួមគ្នាជាមួយកងនារីជាង២០នាក់ផ្សេងទៀត។ នារីគ្រប់រូបទទួលបានតែថតទូដ៏តូចមួយ សម្រាប់ដាក់ឯកសណ្ឋានរបស់ពួកគេតែប៉ុណ្ណោះ។ នៅលើថតទូទាំងនោះ ថតនីមួយៗទុកដាក់ស៊ុមរូបថតចំនួន២។ រូបថតទី១ គឺជាស្ថាបនិកបង្កើតកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ហើយរូបថតទី២ គឺជាទាយាទដែលចែកឋានទៅរបស់គាត់ គឺលោក គីម ជុងអ៊ីល។

វាមានរយៈពេល១ទសវត្សមកហើយ ដែលគាត់បានចាកចេញពីកងទ័ព ប៉ុន្តែគាត់នៅចាំយ៉ាងច្បាស់ពីក្លិនដ៏អាក្រក់នៃបន្ទាយបេតុង។

អ្នកស្រីបាននិយាយថា យើងបែកញើសញឹកញាប់ណាស់។ ពូកដែលយើងដេកពីលើធ្វើពីអង្កាម។ ដូច្នេះហើយក្លិនញើសប្រាណរបស់យើង នឹងជ្រាបចូលទៅក្នុងពូក។ វាមិនមែនសំពត់ឯណា វាគឺជាអង្កាម ដូច្នេះហើយក្លិនញើស និងក្លិនអាក្រក់នឹងជាប់នៅទីនោះ។ វាមិនស្រួលនោះទេ

នៅមានហេតុផលអាក្រក់មួយទៀត គឺកន្លែងជម្រះកាយតែម្តង។ អ្នកស្រី លី សូ យ៉ុន បាននិយាយថា “ ក្នុងនាមជាស្រ្តី រឿងដែលលំបាកជាងគេបំផុតនោះ គឺយើងមិនអាចងូតទឹកឲ្យបានសមរម្យនោះទេ។ ពីព្រោះ យើងគ្មានទឹកក្តៅ។ ពួកគេតទុយយោទឹកពីទឹកជ្រោះលើភ្នំ ហើយយើងងូតទឹក ដោយផ្ទាល់ពីទុយយោទឹកនេះ។ យើងនឹងជួបសត្វកង្កែប និងសត្វពោះចេញតាមទុយយោទឹកទាំងនេះ។

ក្នុងនាមជាកូនស្រីសាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់ អ្នកស្រី សូយ៉ុន បច្ចុប្បន្នវ័យ៤១ឆ្នាំ បានធំដឹងក្តីឡើងនៅភាគខាងជើងប្រទេសកូរ៉េខាងជើង។ សមាជិកគ្រួសារប្រុសៗភាគច្រើននៅក្នុងគ្រួសាររបស់គាត់ បានចូលបម្រើកងទ័ព ហើយពេលដែលគ្រោះទុរ្ភិក្សកើតឡើងនៅក្នុងប្រទេសមួយនេះ កាលពីទសវត្សឆ្នាំ១៩៩០ គាត់ក៏ស្ម័គ្រចិត្តចូមបម្រើកងទ័ព ដោយសារតែមានការធានាថា នឹងទទួលបានការទទួលទានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ស្រ្តីវ័យក្មេងរាប់ពាន់នាក់ផ្សេងទៀត ក៏ធ្វើដូចជារូបគាត់ដែរ។

លោក ជៀន បេក គឺជាអ្នកនិពន្ធសៀវភៅ បដិវត្តន៍លាក់កំបាំងកូរ៉េខាងជើង(North Korea's Hidden Revolution)” បាននិយាយថា គ្រោះទុរ្ភិក្សបានក្លាយជាពេលវេលាដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ស្រ្តីនៅកូរ៉េខាងជើង។ ស្រ្តីជាច្រើនបានចូលធ្វើពលកម្ម និងស្រ្តីជាច្រើនទៀត បានក្លាយជាកម្មវត្ថុនៃការធ្វើបាប ជាពិសេស គឺការបៀតបៀនផ្លូវភេទនេះតែម្តង។

អ្នករត់ចោលជួរលោក ជូលីតេ ម៉ូរីឡុត និងលោកជៀន បេក បាននិយាយថា សក្ខីភាពរបស់អ្នកស្រីលី សូ យ៉ុន គឺគួបផ្សំនឹងរឿងរ៉ាវជាច្រើនទៀត ដែលពួកគេធ្លាប់ដឹង ប៉ុន្តែអ្នករត់ចោលជួរត្រូវតែធ្វើដោយប្រុងប្រយ័ត្នបំផុត។

លោក បេក បាននិយាយថា មាននូវតម្រូវការខ្ពស់សម្រាប់ចំណេះដឹងពីកូរ៉េខាងជើង។ ពួកគេទាំងនោះ សុទ្ធសឹងជាមនុស្សមើលឃើញទឹកប្រាក់ជាធំ ដើម្បីនិយាយរឿងរ៉ាវបំផ្លើសប្រាប់ដល់សារព័ត៌មាន ជាពិសេសបើសិនជាឲ្យលុយច្រើនហើយនោះ។ អ្នករត់ចោលជួរច្រើនណាស់ដែលមិនចង់បង្ហាញខ្លួនក្នុងសារព័ត៌មាន គឺគិតគូរច្រើនពីអាជីពរបស់ពួកគេ។ វាគឺជាការប្រសើរ បើទុករឿងរ៉ាវទាំងនេះនៅក្នុងចិត្ត

ផ្ទុយទៅវិញ ព័ត៌មានពីប្រភពកូរ៉េខាងជើងផ្លូវការ គឺអាចទុកចិត្តបាន ដើម្បីធ្វើឲ្យការផ្សព្វផ្សាយរបស់ពួកគេត្រឹមត្រូវ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីលី សូ យ៉ុន មិនទទួលបានប្រាក់នោះទេ សម្រាប់ការផ្តល់បទសម្ភាសន៍ជាមួយ BBC៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post