header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងឲ្យដឹងថា បើសិនជាក្នុងករណីគណបក្ស ប្រជាជនកម្ពុជា (CPP) មានចំនួនអាសនៈមិនគ្រប់ ហើយចង់ធ្វើវិសោធកម្មអ្វីមួយ គេហៅថា គណបក្សផ្ដាច់ការ។

លោក សុខ ទូច បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា នារាជបណ្ឌិត្យសភា ក្រោយអវត្តមាន គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា បើសិនជាគណបក្សប្រជាជន មានចំនួនមិនគ្រប់ ហើយធ្វើវិសោធកម្ម អានុងគេហៅថា មនុស្សផ្ដាច់ការ ឬគណបក្សផ្ដាច់ការ តែបើសិនជាគណបក្សប្រជាជន មានគ្រប់តំណាងមតិភាគច្រើនយើងគោរព

ពាក់ព័ន្ធនឹងដំណើរការច្បាប់ លោកថា តុលាការជាអ្នកកាត់សេចក្ដី ចំណែករាជរដ្ឋាភិបាល ជាអ្នករក្សាសន្តិភាព តែបើឲ្យរាជរដ្ឋាភិបាល ទៅកាត់ក្ដីនេះ ជារឿងខុសច្បាប់។

លោក បានបញ្ជាក់ទៀតថា តុលាការជាអ្នកអនុវត្តច្បាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ (សាលាដំបូង  ឧទ្ធរណ៍ និងកំពូល) ហើយតុលាការកំពូល ជាអ្នកសម្រេចចុងក្រោយ និងបិទការតវ៉ា៕

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post