Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសថៃ: ដោយយោងទៅតាមសារព័ត៌មានក្នុងស្រុងដ៏ធំមួយរបស់ប្រទេសថៃ Bangkokpost បានធ្វើការចុះផ្សាយថា មានហាង​ទំនិញ​ជា​ច្រើន​នៅ​ប្រទេស​ថៃ​នឹង​ចាប់​ផ្ដើម​បញ្ចុះ​តម្លៃ​លើ​មុខ​ទំនិញ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកានេះ រហូត​ដល់​ថ្ងៃ ទី៣ ខែ​ធ្នូ​ខាង​មុខ​។

យ៉ាងណាមិញ ទំនិញ​មួយ​ចំនួនបូករួមទាំងសេវាកម្ម មាន​ដូចជា គ្រឿង​ស្រវឹង ថ្នាំ​ជក់ បន្ទប់​សណ្ឋាគារ សំបុត្រ​យន្តហោះ ឡាន ម៉ូតូ ទូក និង ប្រេង​ឥន្ធនៈ គឺមិន​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេក្នុងមុខទំនិញ ឬ សេវាកម្ម​បញ្ចុះ​តម្លៃ​នោះឡើយ។

លោក Nuttaporn Jatusripitak ជា​ទីប្រឹក្សា​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា យុទ្ធនាការ​នេះ​នឹង​អាច​ធ្វើ​អោយ​ប្រជាជន​សម្រុក​ទិញ​ទំនិញ និង​ចំណាយ​ប្រាក់​រហូត​ទៅ​ដល់ ១៤៩០៤បាត ឬ​ស្មើនឹង​ ៤៥០ ដុល្លារ​ក្នុង​ម្នាក់ ។

ក្រសួង​សេដ្ឋកិច្ច​របស់​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​បាត់​បង់​ចំណូល​សរុប​ជាង ៦០លាន​ដុល្លារ​ពី​ការ​ប្រមូល​ពន្ធ ប៉ុន្តែ​ហាងទំនិញ​និង​កន្លែង​លក់​ដូរ​ទាំងអស់ ​ប្រហែល​ជា​អាច​នឹង​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា​ជាង ៣០០លាន​ដុល្លារ​រួម​បញ្ចូល​គ្នា។

"យើង​ស្វាគមន៍​ចំពោះ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​អតិថិជន​ចំណាយ​បន្ថែម​ទៀត ដែល​ធ្វើ​អោយ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​អាច​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​ទាំង​មូល​ផង​ដែរ។ កម្មវិធី​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​លក់​និង​អ្នក​ទិញ​ប៉ុណ្ណោះ​ទេ សហគ្រាស​ធំៗ​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​វា​ផង​ដែរ។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុទ្ធនាការ​នេះ​ត្រូវ​បាន​កំណត់​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជាតិ ដែល​គ្រោង​នឹង​បង្កើន ០,០៥ ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ៕

Source: Bangkokpost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor