
ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៩៤នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ១០០,៣០ក្រាម និង១២២កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ០,៤៩ក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៥១ករណី ឃាត់ជនសង្ស័យ៩៤នាក់(ស្រី១២នាក់) ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) ១០០,៣០ក្រាម និង១២២កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ០,៤៩ក្រាម។

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង៥១ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប៦ករណី បន្ទាយមានជ័យ២ករណី បាត់ដំបង៦ករណី កំពង់ឆ្នាំង១ករណី កំពង់ស្ពឺ១ករណី កំពត១ករណី ពោធិ៍សាត់១ករណី សៀមរាប១ករណី ព្រះសីហនុ២ករណី ត្បូងឃ្មុំ១ករណី ស្វាយរៀង២ករណី និងរាជធានីភ្នំពេញ២៧ករណី៕

