Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីជាតុលាការកំណត់យកថ្ងៃទី១៦ វិច្ឆិកា ដើម្បីបើកសវនាការ ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិយ៉ាងណាក្តី  ក៏គណបក្សនេះ នៅតែមិនបានអើពើគិតគូរ និងខ្វាយខ្វល់នោះទេ រហូតមកដល់ពេលនេះ។ នេះបើតាមការឲ្យដឹងពីអនុប្រធានគណបក្សសង្គ្រោះ ជាតិ។

ផ្តល់បទសម្ភាសន៍ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងរហូតមកដល់ពេលនេះ គណបក្សមិនទាន់បានគិតអ្វីនោះទេ ពាក់ព័ន្ធ នឹងរឿងរំលាយបក្សប្រឆាំងនេះ ដូចជាដាក់ឯកសារត្រៀមតតំាងជាដើម។

លោកអនុប្រធានគណបក្សរូបនេះ បានឲ្យដឹងថា ការសម្រេចអ្វីស្ថិតនៅលើកលោក កឹម សុខា ប្រធានគណបក្ស ចំណែកលោកជាអនុប្រធាន  ហើយក៏មិនមែនជាប្រធានស្តីទីគណបក្សនោះដែរ។ លោកបញ្ជាក់ថា «ខ្ញុំមកប្រជុំព្រឹកនេះ ក្នុងនាមជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ចំពោះតុលាការរំលាយគណបក្សនោះយើងដូចជាមិនបានគិតគ្នានៅឡើយទេ។ ខ្ញុំផ្ទាល់ដូចអ្វីដែលខ្ញុំធ្លាប់និយាយពីមុនអីចឹង គេចង់រំលាយ ឬមិនរំលាយគ្មានបញ្ហានោះទេ ព្រោះខ្ញុំជិតដល់ពេលចូលនិវត្តន៍ ហើយខ្ញុំមានអាយុជាង៧០ឆ្នាំហើយ! ទុក កន្លែងឲ្យក្មេង»

ក្នុងសំណួរថា ហេតុបានបានសមាជិកគណបក្សសង្គ្រោះជាតិមិនទាន់ពិភាក្សា បើលោក កឹម សុខា កំពុងស្ថិតនៅក្នុងពន្ធនាគារបច្ចុប្បន្ននោះ? លោក ប៉ុល ហំម ឆ្លើយលើកឡើងថា មិនទាន់បានពិភាក្សាទេ ព្រោះរឿងមិនទាន់បានកើតឡើង។ យើងចាំមើលសិន ប៉ុន្តែបើគេជជែកគ្នាយ៉ាងណាក្តីខ្ញុំមិនដឹងឬយ៉ាងណា។

ទោះបីជាច្បាប់ស្តីពីវិសោធនកម្មច្បាប់អ្នកតំណាងរាស្ត្រ និងច្បាប់មួយចំនួនបីទៀត ត្រូវបានហាមឃាត់មិនគណៈកម្មការនាយក គណៈកម្មការ តំណាងរាស្ត្រនឹងមិនត្រូវធ្វើនយោបាយរយៈពេល៥ឆ្នាំក្តី ក៏លោក ប៉ុល ហំម អះអាងថា រូបលោកមានវ័យចាស់ នឹងចូលនិវត្តន៍ហើយ។ ដូច្នេះទុកឲ្យក្មេងៗ បន្តការងារ។

លោក ប៉ុល ហំម បានលើកឡើងទៀតថា ប្រសិនបើតុលាការកំពូលរំលាយគណបក្សស ង្គ្រោះជាតិនោះ លោកនឹងលាកចាកពីនយោបាយ។ ផ្ទុយទៅវិញបើមិនទាន់រំលាយទេ គាត់នឹង បន្តរហូតដល់អាណត្តិ។

លោកបញ្ជាក់ថា «ខ្ញុំដល់ពេលចូលនិវត្តន៍ហើយ  ដូចអ្វីដែលខ្ញុំនិយាយ អីចឹង រំលាយ ឬ មិនរំលាយ គឺដល់អាយុខ្ញុំចូលនិវត្តន៍ ទុកឲ្យក្មេងគិតទៅ។ បើគេរំលាយហើយខុសត្រូវ ប៉ុន្មានខែ ខ្ញុំចូលនិវត្តន៍ ប៉ុន្តែមិនរំលាយយើងបន្តរហូតដល់ដាច់អាណត្តិ »

សូមជម្រាបថា ការលើកឡើងរបស់លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិនេះ ខណៈដែលតុលាការកំពូលកំពុងដំណើរការនីតិវិធីរបស់ខ្លួនក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រុមសួងមហាផ្ទៃ។ តុលាការកំពូលបានកំណត់យកថ្ងៃទី១៦ វិច្ឆិកា ដើម្បីបើក​សវនាការលើសំណុំរឿងនេះ។

ទាក់ទិននឹងសំណុំរឿងរំលាយគណបក្សប្រឆាំងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សំណុំរឿងរំលាយបក្សនេះ នឹងធ្វើមុនការកាត់សេចក្តីរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ ពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ ។

សម្តេច ក៏បានអំពាវនាវដល់សមាជិកសភា  សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់  មកចួលរួម នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនចង់រក្សាតួនាទី។

យ៉ាងណាក្តីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅ ប្រទេស បានអះអាងថា តុលាការមិនហ៊ានរំលាយគណបក្សប្រឆាំងនោះទេ  ដោយសង្កត់ធ្ងន់ថា បើរំលាយបក្សប្រឆាំងនោះ បរទេស និងដាក់គំនាបជាមិនខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor