
យោងតាមគណនីហ្វេសប៊ុក លោក វាសនា បានបង្ហាញពី ទិដ្ឋភាពនៃ សាលាបឋមសិក្សាតាកែវក្រុង ក្រោយភ្លៀងគឺតែងតែមានទឹកដក់លិចបែបនេះ ជាហេតុធ្វើឲ្យក្មេងៗសិស្សានុសិស្សមានការពិបាក ក្នុងការធ្វើដំណើរទៅកាន់បន្ទប់រៀន។
លោកបានបន្តថា សាលាមួយនេះ នៅចំកណ្ដាលក្រុងដូនកែវ ទីរួមខេត្តតាកែវ ផ្ទាល់តែម្ដង ហើយក៍ជាសាលាធ្លាប់បណ្ដុះបណ្ដាលកូនអ្នកធំៗ ជាច្រើនក្នុងខេត្តផងដែរ និងរាប់សិបឆ្នាំមកហើយ ឲ្យតែភ្លៀងខ្លាំងបន្តិច គឺលិចរហូត ដូចក្នុងរូបអ៊ីចឹង។
លោកក៍បាន សំណូមពរដល់អាជ្ញាធរ ឬអង្គភាពសាម៉ី គួរតែមានវិធានការបន្ទាន់មួយហើយចំពោះករណីនេះ ព្រោះពេលនេះ កុមារដល់ពេលចូលរៀនហើយ៕


