Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងស្រីអាយុ៦ឆ្នាំ ខណៈដើរចេញមកពីរៀន ត្រូវរថយន្តធុនធំដឹកបុក និងកិន បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏ស្លាប់ពេលបញ្ជូលទៅសម្រាកនៅមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវគ្រោះក្រហម ស្ថិតមុខផ្ទះឈ្មោះ ដួង ក្នុង​ភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយ ខេត្តព្រែវែង។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ករថយន្តហិនដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A  -5321 បើកបរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបុក និងកិនក្មេងស្រីឈ្មោះ ណែត សារីណា អាយុ៦ឆ្នាំ រស់​នៅភូមិកើតហេតុ បណ្តាលរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់។ ចំណែកអ្នកបើកបររថយន្តបង្ក​រត់គេចបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលក្រញូង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor