header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីការ​ផ្គូផ្គង​ជាច្រើនខែមក នៅថ្ងៃស្អែកទី២៥ វិច្ឆិកា ការណាត់ជួបប្រកួតកម្មវិធី ប្រដាល់សេរី “ខ្មែរ ថៃ ហ្វៃត៍” បានចាប់ផ្តើមហើយ ដោយមានកីឡាករលំដាប់កំពួលខ្មែរចំនួនបួនរូប កីឡាករលំដាប់​ជួរមុខ​របស់ ថៃ ចំនួនបួនរូបផ្សេងទៀតត្រូវ​ពួតដៃ​គ្នាស្វាគមន៍​កីឡាករបរទេសមកពីអឺរ៉ុបចំនូន៨រូប ដើម្បីបង្ហាញក្បាច់គុន និងដណ្តើមយក​ជ័យជំនះ​។

កម្មវិធីប្រវត្តិសាស្រ្តនេះ ត្រូវបានអ្នករៀបចំកម្មវិធីរបស់ទូរទស្សន៍ PNN ប្រាប់ថា កីឡាករខ្មែរ ទាំងបួនរូបម្នាក់ៗ បានតម្លៃខ្លួនចំនួន១ពាន់ដុល្លារ ដោយខាងទូរទស្សន៍ PNN ជាអ្នកចេញ រីឯកកីឡាករ ថៃ បានតម្លៃខ្លួនរាប់សែនបាត តែភាគីខាង ថៃ ជាអ្នករ៉ាប់រង ហើយការប្រកួតនេះប្រសិនបើកីឡាករ ខ្មែរ និង ថៃ រូបណាអាចផ្តួលកីឡាករបរទេសឲ្យសន្លប់ក្នុងរយៈពេល១នាទីក្នុងទឹកទីមួយ នឹងបានប្រាក់ឧបត្ថមចំនួន១ពាន់ប្រាំរយដុល្លារបន្ថែមទៀត។

គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតប្រដាល់សេរី “ខ្មែរ ថៃ ហ្វៃត៍” គឺជាលើកទីមួយហើយដែលបានធ្វើឡើងនៅកម្ពុជា ដោយរៀបចំដោយទូរសទស្សន៍ PNN ហើយកម្មវិធីនេះ បានប្រារពឡើងដើម្បីបង្ហាញពសិល្បៈក្បាច់គុន ខ្មែរ (គុនខ្មែរ)ឲ្យពិភពលោកបានឃើញ និងស្គាល់កាន់តែច្បាស់ ពីយុត្តិសាស្រ្តប្រយុទ្ធ ក៏ដូចជាសមត្តិភាពកីឡាករខ្មែរផងដែរ៕

សូមជម្រាបជូនថា ការប្រកួតនេះ នៅថ្ងៃទីសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅវិមានពហុកីឡដ្ឋានជាតិ និងតាមរយៈស្ថានីយ៍ទូរទស្សន៍ PNN៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post