Sponsor
រិទ្ធី

កាលពីថ្ងៃអាទិត្យ ក្នុងពិធីសំណេះសំណាលជាមួយតំណាងកម្មករ នៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថា៖ ...អ្នកខ្លះនិយាយថា បន្តិចទៀត ថៃ នឹងបញ្ជូនពលករខ្មែរត្រឡប់មកស្រុកវិញ។ ឥឡូវសុំផ្ដាំទៅវិញបន្តិចទៀត គេដេញក្បាលពួកហ្អែងដែលកំពុងសំងំនៅបាងកក អញមិនស្គាល់កន្លែងហី!។ ប៉ុន្មានថ្ងៃហ្នឹងនាំគា្នរត់ រត់ប្រកាច់អី អញទៅធ្វើអីហ្អែង។ លោកបន្តថា៖ ហើយអាអ្នកមិនហ៊ានចូលដោយសារខ្លាចពាក្យសម្បថ ស្បថធ្ងន់ៗណាស់ សុទ្ធតែឡានបុក ត្រូវគ្រាប់ ឆេះផ្ទះ...បន្តិចទៀតឲ្យវាមក អាជាប់ឆ្នោតវាមិនមកឲ្យអាអ្នកមិនជាប់មក មក!អង្គុយនៅលើកៅអីហ្នឹងទៅ...ក្បាច់របស់ឯងមិនឈ្នះអញទេ ដំបូងអញដាក់អីនេះ ហែងរឹងអញយកអាក្រោម អាក្រោមវាមកតើ ហីអ្នកឯងមិនអាចប៉ាន់ស្មានជំហានដើររបស់ ហ៊ុន សែន ត្រូវទេ!កុំថាតែបក្សប្រឆាំងសូម្បីក្នុងជួរក៏ប៉ាន់ស្មានមិនត្រូវដែរ។

យោងតាមប្រភព អតីតតំណាងរាស្ត្ររបស់គណបក្សប្រឆាំងថា មន្ត្រីដែលកំពុងស្នាក់នៅប្រទេសថៃមានខ្លះជាតំណាងរាស្ត្រ ខ្លះជាមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងស្រុកខេត្តផងដែរ។

ចំពោះមន្ត្រីដែលបានកំពុងស្នាក់នៅប្រទេសថៃបាននាំគ្នាមកអ្នកខ្លះទៅតាំងពីចាប់ផ្តើមមានការអូសទាញឲ្យចុះចូល និងគំរាមកំហែងកាលពីចុងខែតុលា ខ្លះក៏ទៅតាមក្រោយទៀតបន្តបន្ទាប់ហើយតំណាងរាស្ត្រដែលកំពុងស្នាក់នៅនោះមានពីបណ្តាខេត្តផ្សេងៗរួមទាំងខេត្តកណ្តាលផងដែរ ហើយមន្ត្រីដែលកំពុងស្នាក់នៅប្រទេសថៃមិនអាចត្រូវបានបញ្ជូនទៅកម្ពុជាវិញតាមរយៈអាជ្ញាធរថៃឡើយ ដោយសារពួកគេមិនពេញចិត្ត និងធ្វើតាមទេបើទោះជា ហ៊ុន សែន បានស្នើក៏ដោយ។ ធ្វើដំណើរឆ្លងកាត់បាងកក ខ្ញុំក៏បានទៅជួបមន្ត្រី និងសកម្មជនព្រមទាំងយុវជនរបស់សង្គ្រោះជាតិដែលកំពុងតែគេចខ្លួននៅបាងកកប្រទេសថៃ»។

ក្រុមការងារអតីតគណបក្សសង្គ្រោះជាតិនៅសាខាខេត្តសៀមរាបដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថានៅខេត្តសៀមរាបគឺមានមន្ត្រីគ្រប់ជាន់ថ្នាក់បានភៀសខ្លួនគេចទៅប្រទេសថៃ រួមទាំងក្រុមប្រឹក្សាឃុំ/សង្កាត់ មេឃុំចៅសង្កាត់ ក្រុមប្រឹក្សាស្រុកក្រុង និងខេត្តផងដែរ។

ការចាកចេញនេះដោយសារមានការធ្វើទុក្ខបុកម្នេញគំរាមកំហែង និងការអូសទាញគ្រប់រូបភាព និងតាមទូរស័ព្ទ ជួបផ្ទាល់ជាច្រើនលើកច្រើនសាផងដែរ ពួកគាត់ក៏នាំគ្នាចាកចេញទៅ។ 

តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា គ្មាននរណាបំភ័យ បន្លាច ឬគំរាមកំហែងនោះទេ ការពិតពួកគាត់គ្រាន់តែមានការភិតភ័យខ្លួនឯង និងជឿតាមមេរួចចេះតែនាំគ្នារត់គេចព្រោះតែចាញ់ឃោសនា ឧបាយកល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor