Sponsor
រិទ្ធី

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានសម្រេចបែងចែកអាសនៈចំនួន១១ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយក ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សកាន់អំណាចកើនពីអាសនៈ៦៨ ទៅ ៧៩។

បញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តថ្មីទាំង១១រូប បែងចែកជា៥មណ្ឌល ត្រូវបាន គ.ជ.ប បញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ។ 

បញ្ជីឈ្មោះបេក្ខជនទាំង១១រូបមកពីគណបក្សប្រជាជនកម្ពុជា

គួររំលឹកថា អាសនៈ៥៥របស់អតីគណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រកាលពីឆ្នាំ២០១៣ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបែងចែកទៅឱ្យគណបក្ស៥។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦អាសនៈ

គណបក្សខ្មែរឈប់ក្រ ៥អាសនៈ

គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ

និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor