Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ព្រោះតែទទួលបានប្រជាប្រិយភាពខ្លាំងបំផុតតាមរយៈបទចម្រៀង “ញីកែងជើង” កាលពីឆ្នាំ ២០១៦ រួមផ្សំមិនសូវជាមានរឿងអាស្រូវផងនោះ អាជីពជាតារាចម្រៀងរបស់អ្នកនាង ហាក់មានពន្លឺ ទាំងសន្ទុះនៃការគាំទ្រ និងសន្ទុះនៃការកសាងប្រាក់ចំនូល។

ជាក់ស្ថែង ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បូកផ្សំជាមួយការចេញទៅសម្ថែងក្នុងការប្រគុំតន្ត្រីតាមខេត្តផ្សេងៗ ក្នុងរយៈពេល ២ សប្តាហ៍ ចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា អាចរកចំណូលបានជាង ៣ ម៉ឺនដុល្លា។ ដូច្នេះក្នុងមួយខែ តារាចម្រៀងស្រី ពូកែលេងសម្ដី រូបនេះ អាចរកបានរហូតដល់ទៅ ៦ ម៉ឺនដុល្លា។

យ៉ាងណាក្តី អ្នកនាង ពេជ្រ សោភា បានបង្ហើបប្រាប់ថា: “លុយដែលរកបាន ជាង ពាក់កណ្តាល ចាំបាច់ត្រូវចំណាយលើក្រុមរាំ របស់អ្នកស្រី ដែលមានគ្នាជិត១០នាក់”។ អ្នកនាងក៏បានឲ្យដឹងផងដែរថា: “ជាទូទៅ តម្លៃខ្លួនរបស់នាងសម្រាប់ការប្រគុំតន្រ្តីនៅក្នុងរាជធានីភ្នំពេញ គឺមានចំនួន ២ ពាន់ដុល្លា ហើយបើចេញទៅតាមខេត្ត គឺតម្លៃ ២ពាន់ ៥រយ ដុល្លា។”

គួរបញ្ជាក់ផងដែលថា តារាចម្រៀងម៉េម៉ាយ អ្នកនាង ពេជ្រ សោភា ថ្មីៗនេះបានចេញនូវបទចំរៀងថ្មី “What's Your Name” ធ្វើឲ្យអង្រួនជាថ្មីម្តងទៀតក្នុងពិភពសិល្បះ ទោះបីជាបទចម្រៀងមួយនេះមិនទាន់ចេញជាផ្លូវការក្តី ក៏វីដេអូខ្លីនៃបទចម្រៀង “What's Your Name” មានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់ទៅហើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor