header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ក្មេងស្រី​អាយុ៣ឆ្នាំ បានស្លាប់​ក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម ខណៈក្មេងស្រីរូបនេះបានចូលទៅងូតឡេង ស្រាប់តែ​ដាំ​ក្បាលជ្រមុជចូលក្នុង​ធុងទឹក បះ​ជើងឡើងលើ​ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ោលសំណង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីអាយុ៣ឆ្នាំ បានចូលទៅលេងក្នុងបន្ទប់ទឹក ហើយបានយកបោយមកដួសទឹកលេង ពេលដួសទឹកមិនដល់ ក្មេងស្រីបានដាក់កៅអីជ័រ ដើម្បីឡើងដួសទឹក ចៃដន្យកៅអីនោះបានក្រឡាច់ធ្វើឱ្យក្មេងស្រីនោះដាំក្បាលចូលទៅក្នុងធុងទឹកឈ្លក់ស្លាប់។

ចំណែកម្តាយបាត់កូនស្រីយូរបានស្រែហៅរកកូនតែមិនឮ កូនឆ្លើយតប ក៏បានចូលទៅមើលកូននៅក្នុងបន្ទប់ទឹក ស្រាប់តែបើកទ្វារទៅក៏ឃើញកូនស្រីខ្លួនបះជើងឡើងលើ ក្នុងធុងទឹក ក៏ស្ទុះទៅលើកចេញពីធុងទឹក តែជាអកុសលកូនស្រីនោះបានស្លាប់បាត់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post