header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ហ្ស៊ីមបាវ៉េៈ ប្រភពព័ត៌មានច្បាស់ការណ៍មួយបានទម្លាយប្រាប់ CNNថា ប្រធានាធិបតីកាន់កាប់អំណាចរាប់ទសវត្សរបស់ប្រទេស ហ្ស៊ីមបាវ៉េ លោក រ៉ូប៊ើត មូហ្គាបេ បានយល់ព្រមនឹងលក្ខខ៍ណ្ឌ នៃការចុះចេញពីតំណែងរបស់លោក ហើយលិខិតមួយច្បាប់ ត្រូវបានគេព្រាងទុករួចហើយ។

ប្រភពបានបន្តថា ក្រុមឧត្តមសេនីយ៍ បានផ្តល់ជូនតាមការទាមទារជាច្រើនលក្ខខ័ណ្ឌរបស់លោក មូហ្គាបេ ដែលរួមទាំងអភ័យឯកសិទ្ធិសម្រាប់ខ្លួនគាត់ និងភរិយា ហ្គេស ហើយគាត់នឹងរក្សាទុកអចលនទ្រព្យឯកជនរបស់លោកផងដែរ។

យោងតាមប្រភពដដែល បានឲ្យដឹងថា គោលបំណងនៃសុន្ទរកថា កាលពីថ្ងៃអាទិត្យ ដែលមើលឃើញលោក មូហ្គាបេ ក្រាញននៀលមិនព្រមចុះចេញពីតំណែងនោះ ត្រូវបានគេធានាថា មេដឹកនាំជើងចាស់ម្នាក់នេះ បានប្រកាសដោយបើកចំហរថា វិធានការយោធា គឺស្របច្បាប់ធម្មនុញ្ញរបស់ប្រទេស ហ្ស៊ីមបាវ៉េ។

ទោះបីជាយ៉ាងណាក៏ដោយ ការលាលែងតំណែងនឹងត្រូវកើតឡើងជាផ្លូវការ ដោយលិខិតមួយច្បាប់ ត្រូវតែបញ្ជូនដំបូងគេទៅឲ្យវាគ្មិនសភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post