Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានដួលបាក់.កស្លាប់ និងនារីម្នាក់ រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីពួកគេត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ​កើតឡើងនៅវេលាម៉ោង១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ ឆោម បូរិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅម្តុំមន្ទីរពេទ្យរុស្សី និងមានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះជានារីម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈនាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញជនរងគ្រោះបុរសម្នាក់ និងនារីម្នាក់ ជិះឌុបគ្នាដោយម៉ូតូម៉ាក MSX មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FE-5720 តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ត្រង់ចំណុចផ្លូវបែកជាបួន ដែលកែងនឹងផ្លូវលេខ៤៦៨ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពេញទំហឹង បណ្តាលឲ្យបុរស ដែលជាអ្នកបើកម៉ូតូដួលបោកក្បាលបាក់.កស្លាប់ភ្លាមៗ។ រីឯនារីជិះពីក្រោយ គឺបានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះផងដែរ ខណៈម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយបង្កគ្រោះថ្នាក់ហើយនោះ រថយន្តបង្កហេតុបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយធ្វើឲ្យសមត្ថកិច្ចបានត្រឹមចុះមកធ្វើការវាស់វែង និងទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យមកទទួលសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor