
ក្រុងប៉េកាំងៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសចិន ធ្វើការឲ្យកាន់តែសកម្មថែមទៀត ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោកបានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន-អាមេរិក នៅមិនទាន់មានភាពយុត្តិធម៌នៅឡើយទេ ចំពោះប្រទេសរបស់លោក ស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងបើកចំហរឲ្យកាន់តែទូលំទូលាយជាងមុនសម្រាប់ក្រុមហ៊ុនបរទេស ដែលមកវិនិយោគទន់នៅក្នុងប្រទេសចិន។
លោក ត្រាំ បានមានប្រសាសន៍រួមគ្នាជាមួយលោក ស៊ី នៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ ដោយបានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទឹកប្រាក់ប្រហែល២៥០ពាន់លានដុល្លារ រវាងក្រុមហ៊ុនសហរដ្ឋអាមេរិក និងក្រុមហ៊ុនចិន ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក៏បានធ្វើឲ្យសហគមន៍ពាណិជ្ជកម្មមួយចំនួនរបស់អាមេរិក បង្ហាញនូវការព្រួយបារម្ភផងដែរ ពីដំណើរថយក្រោយទៅលើការដោះស្រាយពាក្យបណ្តឹងរបស់ពួកគេ ដែលមានជាយូរមកហើយ ចំពោះការចូលទៅក្នុងទីផ្សារនៅក្នុងប្រទេសចិន។
លោក ត្រាំ បានបញ្ជាក់ថា លោកបានបន្ទោសអ្នកដឹកនំាមុនៗរបស់លោក មិនមែនប្រទេសចិនទេ សម្រាប់តុល្យភាពពាណិជ្ជកម្ម ហើយលោសូមកើតសរសើរលោក ស៊ី និងចាត់ទុកគាត់ថា ជាមនុស្សពិសេសបំផុត៕
