Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្ត២គ្រឿង ព្រលះគ្នាទាំងកណ្តាលយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានអូម្ក៉ាក់គីឡូម៉ែត្រលេខ៥៥.៥៦ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកមុទុមសាគរ ខេត្តកោះកុង។

ប្រភពពីសាក្សី បានឲ្យ​ដឹងថា រថយន្តទាំង២ខាងលើ ១គ្រឿងម៉ាក ISUZU ពាក់ស្លាកលេខថៃ៦២៦២៦២ បើកបរដោយជនថៃធ្វើដំណើរពីភ្នំពេញទៅកោះកុង បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣B.៥៥៦៨ បណ្តាលឲ្យ​រថយន្ត រងការខួចខាតធ្ងន់ធ្ងរ និងមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពីផ្លូវកោង ហើយការបើកបរមានល្បឿននិងរួមទាំងមិនប្រកាន់ស្តាំផង ទើបធ្វើឲ្យគ្រោះថ្នាក់បែបនេះ។

សមត្ថកិច្ច បានបន្តថា រថយន្តដែលបើកបរដោយជនជាតិថៃនោះ គឺបានដឹករថយន្តប្រណាំង១គ្រឿង ពាក់ស្លាលេខ 2AY-2222 យកចេញទៅប្រទេសថៃ ដែលមានតម្លៃរហូតដល់ទៅរាប់លានដុល្លារឯណ្ណោះ ហើយរថយន្តប្រណាំង១គ្រឿងនេះត្រូវបានគេបានស្គាល់ថា ជារថយន្តរបស់លោកឧកញ៉ា ហ៊ុន តូ ចំណែកឯរថយន្ត១គ្រឿងទៀតជារថយន្តដឹកទំនិញរបស់លោកឧកញ៉ា កៀ ធី។

លោក សុខ ថន អធិការស្រុកបុទុមសាគរ បានឲ្យ​ដឹងថា រថយន្តទាំង២គ្រឿងខាងលើមិនទាន់ដឹងថាខាងណាត្រូវ ឬខុសនៅឡើយនោះទេ ហើយរថយន្តនេះ ខាងសមត្ថកិច្ចនឹងធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរសិន ដើម្បីរង់ចាំការដោះស្រាយ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរ១នេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការយាមកាមយ៉ាងតឹងរឹងនៅកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor