Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បើយើងសង្កេត​សិល្បករ តាមរយៈការសម្ដែង ឃើញថាមានភាពសប្បាយហ៊ឺហា ដោយប្រហែលជាគិតថាអ្នកមានលុយកាក់ច្រើនគ្រប់ៗគ្នាហើយ តែជាក់ស្ដែងនៃជីវភាពពិតនៃការរស់នៅរបស់ពួកគាត់គឺមិនដូចគ្នានោះទេ ដូចជាតារាសម្តែងជើងចាស់ មុខកាច លោកពៅ គីសាន់ ហៅនាយឆើត គឺមានបញ្ហាជីវភាព រហូតដល់ទម្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក ។

តាមរយៈការបង្ហាញនេះគឺ លោកគ្រាន់តែចង់ឲ្យអ្នកដឹកនាំរឿង កុំមើលរំលងតួចាស់ពីមុន ដោយបានលើកឡើងថា ៖

មនុស្សយើងក្នុងមួយជីវិត តើមានពេលសប្បាយប៉ុន្មានដង? សម្រាប់ខ្ញុំគ្មានពេលសប្បាយដូចអ្នករាល់គ្នាគិតនោះទេ ប្រលូកក្នុងវិស័យសិល្បៈជិតមួយជិវិតហើយ មិនទាន់មានអ្វីសល់ជាដុំកំភួនដូចគេឡើយ រកបានមួយគ្រប់សំរាប់រស់រាល់ថ្ងៃ រីឯ អ្នកដឹកនាំរឿងមួយចំនួន យកតែតួក្មេងៗជំនាន់ក្រោយថត មើលរំលងតួចាស់ពីមុនដែរជាតួ ចាស់ៗមិនមានកំលាំងទៅធ្វើរកកាងារផ្សេងធ្វើបានក្រៅពី សិល្បៈ បើបងប្អូនដែរជាផលិតករ អ្នកផលិតកម្មវិធី ទូរទស្ស៍រឺម្ចាស់ផលិតកម្មផ្សេងៗបានឃើញ សូមជួយពួកខ្ញុំដែរជាតួចាស់ៗដូចដែរបានឃើញនេះផង អគុណបើបងប្អូនបានឃើញហើយជួយពួកខ្ញុំ🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻ដូចនេះសូមបងប្អូនជួយស៊ែរអោយពួកគាត់បានឃើញផង អគុណបងប្អូនទាំងអស់គ្នាផងបាទ ខ្ញុំបាទសូមជូនពរអោយបងប្អូនទាំងអស់ ទាំងក្នុងនឹងក្រៅប្រទេស រកសុីមានបាន គ្រប់ៗគ្នា😘😘😘

ជាមួយនឹងគ្នានេះដែរ លោកក៍បានបង្ហាញពីរបរផ្សេងរបស់លោកផងដែរ ក្រៅពីការងារសិល្បៈ គឺដោយលើកឡើងថា ៖

រឿងខ្ញុំរត់ម៉ូតូឌុប អីនុងគឺខ្ញុំអត់មានធ្វើទេ លក់ទឹកត្រីខ្ញុំធ្លាប់លក់មែន ហើយដើរលក់ពីរនាក់ពួកម៉ាក គឺ ចាប ចៀន លក់នំបុ័ង តែរឿងនោះវាកន្លងហួសយូរណាស់ហើយ ហើយខ្ញុំនិយាយនេះមិនមែនត្អួញត្អែអីទេ សូមបងប្អូនកុំគិតអាក្រក់មកលើខ្ញុំអី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor