Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ស្រ្តីម្នាក់ បានយកពូថៅកាប់ប្តីរបស់ខ្លួនចំក្បាល ផ្ទៃមុខ និងក បណ្តាលឲ្យឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល៨ និង៣៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧​ ស្ថិតក្នុងចំណុចក្រុមទី៨ ភូមិអន្លង់ពួក ឃុំតាសាញ​ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយស្ត្រីសង្ស័យជាប្រពន្ធឈ្មោះ អោ ឆវ័ន្ដ អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែចម្ការ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើប្ដី​ឈ្មោះ ធុន​ សុធា​ អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែចម្ការ ចំក្បាល ដាច់ក និងលើផ្ទៃមុខជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់ថា ស្រ្តីសង្ស័យជាមនុស្សមានសតិមិនគ្រប់នោះទេ។ ហើយនៅក្រោយកើតហេតុ ស្ត្រីសង្ស័យ បានរត់ទៅប្រាប់អ្នកភូមិឲ្យជួយយកប្ដីគាត់ធ្វើបុណ្យផង ព្រោះគាត់បានកាប់ប្ដីគាត់ស្លាប់ហើយ។ បន្ទាប់ពីបានឭស្ត្រីសង្ស័យនិយាយដូចច្នេះ អ្នកភូមិបាននាំគ្នាទៅមើល ក៏បានឃើញជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាន នៅនឹងកន្លែងកើតហេតុពិតមែន។

បច្ចុប្បន្ន ស្ត្រីសង្ស័យ និង​​វត្ថុតាង ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលតាសាញ ចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor