Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ និងស្រី្តម្នាក់ បាន​មកដេកក្នុងផ្ទះសំណាក់យីហោ “មួន មរកត” បានជាង​កន្លះម៉ោង ត្រូវស្ត្រីដែលមកជាមួយនោះហៅឲ្យ​សន្តិសុខជួយលើកដាក់ម៉ូតូកង់បី​ដឹកទៅមន្ទីពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ) ដើម្បីជួយសង្គ្រោះ ប៉ុន្តែ​ជាង២ក្រោយមកបាន​ដាច់ខ្យល់ស្លាប់។

ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខA០៥ យីហោ មួន មរកត តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកចិ្ច បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧មកម្លេះ គឺមានជនជាតិចិនប្រុស្រី២នាក់ បានជិះរថយន្ត១គ្រឿងម៉ាកCRV ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម 2A-0128 ចូលមកជួលបន្ទប់លេខA០៥ ដើម្បីសម្រាក​នៅម៉ោង១០និង៥៣នាទីយប់ថ្ងៃទី១២ ពេលចូលបានប្រហែលជាកន្លះម៉ោង ស្រាប់តែស្រ្តីជនជាតិចិនដូចគ្នា បានចេញមកពីបន្ទប់ស្រែកឲ្យ​សន្តិសុខជួយលើកបុរសរងគ្រោះដាក់លើម៉ូតូកង់បីដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គោះ ប៉ុន្តែនៅម៉ោង២ទៀបភ្លឺថ្ងៃទី១៣ ជនរងគ្រោះ​ក៏ស្លាប់។

តាមការបំភ្លឺពីឈ្មោះ យឿន ម៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខក្នុងផ្ទះសំណាក់នោះបានប្រាប់សមត្ថកិច្ចថា នៅម៉ោង១០យប់ថ្ងៃទី១២ មានជនជាតិប្រុសស្រី២នាក់ បានមកជួលបន្ទប់ផ្ទះសំណាក់លេខA០៥ ដើម្បីសម្រាក ប៉ុន្តែបានប្រហែលកន្លះម៉ោង គាត់ក៏ឃើញស្ត្រីជនជាតិចិន ដែលមកជាមួយនោះស្រែកឲ្យ​គាត់ជួយ ពេលនោះរូបគាត់ក៏ទៅជួយឃើញបុរសខាងលើមានស្នាមរបួសកន្លែងក្បាល ដោយសង្ស័យថា បុរសនោះដួលក្នុងបន្ទប់។ ហើយគាត់ក៏ជួយលើកបុរសជនជាតិចិននោះដាក់លើម៉ូតូកង់បីដឹកចេញទៅបាត់។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល ស្ត្រីដែលមកជាមួយជនរងគ្រោះនោះមកយករថយន្តទៅវិញ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិចិន ដែលស្លាប់នោះឈ្មោះ ហេង ជួហ្វឹង អាយុ៤២ឆ្នាំ នាយករងនៅសហគមន៍ ហឺណាន កាន់លិខិតឆ្លងដែនលេខG៥៥៤៣៩០៥៥ ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីជនជាតិចិនដូចគ្នាដែលមកជាមួយបុរសរងគ្រោះនោះឈ្មោះ ឈឹន លី អាយុ៣៦ឆ្នាំ ស្នាក់ជាមួយគ្នា។

បច្ចុប្បន្នសពជនជាតិចិនខាងលើ ត្រូវបាន​យក​តម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសមត្ថជំនាញចុះទៅពិនិត្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor