
ក្រុងសេអ៊ូលៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ក្នុងជំនួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន នៅថ្ងៃអង្គារនេះ បានធ្វើការសង្កត់ធ្ងន់ពីភាពបន្ទាន់នៃការទប់ស្កាត់ភាពជឿជាក់របស់កូរ៉េខាងជើងលើសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរ។
លោកត្រាំ បាននិយាយថា “វាដល់ពេលដែលត្រូវធ្វើជាមួយភាពបន្ទាន់ និងជាមួយសេចក្តីសម្រេចចុងក្រោយអស្ចារ្យបំផុត” ។ លោកត្រាំ ក៏សូមអំពាវនាវផងដែរ ដល់ចិន រុស្ស៊ី និងប្រទេសដ៏ទៃទៀត ត្រូវទាមទារឲ្យបញ្ចប់កម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោកត្រាំ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់កម្លាំងយោធា បើសិនជាចាំបាច់ ដើម្បីការពារពារខ្លួន និងប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីពីការគំរាមកំហែងពីកូរ៉េខាងជើង។
លោកត្រាំ បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ក្នុងការការពារខ្លួន និងប្រទេសសម្ព័ន្ធមិត្ត ដោយប្រើប្រាស់សមត្ថភាពយោធាដែលមិនអាចប្រៀបផ្ទឹមបាន បើសិនជាចាំបាច់ហើយនោះ៕

