Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង៥នាក់ បុរសម្នាក់ ស្រី៤នាក់ រួមនឹង​ថ្នាំញៀនចំនួន១០កញ្ចប់តូច ត្រូវបាន​កម្លាំងនគរបាល​ព្រហ្មទណ្ឌខណ្ឌ៧មករា សហការគ្នាជាមួយប៉ុស្តិ៍មនោរម្យ បានឆ្មក់បង្ក្រាប និងឃាត់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧តាមបណ្តោយផ្លូវកម្ពុជាក្រោម នៅចំណុចផ្ទះជួលគ្មានលេខជាន់ទៅ៣ ស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា។

សមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការតាមដាន នឹងស្រាវជ្រាវមុខសញ្ញាខាងលើនេះជាយូរមកហើយ លុះដល់ម៉ោងកើតហេតុកម្លាំងព្រហ្មទណ្ឌបានសហការគ្នាជាមួយប៉ុស្តិ៍មនោរម្យ ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង។

សមត្ថកិច្ច បន្តថា មុខសញ្ញាទាំង៥នាក់ ទី១ ឈ្មោះ ជី មី ភេទស្រី អាយុ៣១ឆ្នាំ មានមុខរបរ នឹងស្នាក់នៅមិនពិតប្រាកដ។ ទី២ឈ្មោះ ភី សៀងលាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ទី៣ ឈ្មោះសុខ អែនណា ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ទី៤ ឈ្មោះហួត ស្រីកែវ ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ។  ទី៥ ឈ្មោះយាន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នឹងមុខរបរមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀន​ចំនួន១០កញ្ចប់តូច ថងប្លាស្ទីកសម្រាប់ច្រកថ្នាំញៀន​មួយចំនួន និងឧបករណ៍សម្រាប់​ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor