Sponsor
រិទ្ធី

មន្ត្រីជាន់ខ្ពស់របស់អតីបក្សប្រឆាំងជាច្រើនរូប បានចាកចេញទៅបរទេសដើម្បីជៀសពីការធ្វើបុកម្នេញ និងធ្វើសកម្មភាពនយោបាយ មុននិងក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សប្រឆាំងមិនរលាយ ទៅតាមបំណងរដ្ឋាភិបាលផ្ដាច់ការលោក ហ៊ុន សែននោះទេ រលាយតែនៅលើក្រដាសទេ។ លោកអះអាងថា គណបក្សនេះ នៅតែដំណើរការជាប្រក្រតីដដែល តំណាងអត់រាស្ត្រ៥៥រូបថ្មី ប្រជាពលរដ្ឋ សហគមន៍អន្តរជាតិ មិនទទួលស្គាល់ទេ គេនៅតែទទួលស្គាល់តំណាងរាស្រ្ត៥៥រូបរបស់គណបក្ស    សង្គ្រោះជាតិដដែល។

គណបក្សសង្គ្រោះជាតិ ក៏កំពុងរៀបចំអគ្គលេខាធិការដ្ឋាន និងមានទីស្នាក់ការគណបក្សនៅក្រៅប្រទេស ដើម្បីបន្តសកម្មភាពត្រៀមចូលរួមបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ ម្យ៉ាងទៀតគណបក្សកំពុងរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសារជាថ្មី ដើម្បីផ្តល់ព័ត៌មាន ដល់សកម្មជន ក៏ដូចជាអ្នកគាំទ្រនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ គណបក្សបង្កើតលេខាធិការដ្ឋានមួយនៅបរទេស ដើម្បីសម្របសម្រួលកិច្ចការរបស់បក្សទាំងអស់ ជាក្រុមដឹងនាំរបស់គណៈអចិន្ត្រៃយ៍បក្ស។ ទោះជាយ៉ាងណាត្រូវសុំយោបល់ពីលោក កឹម សុខា និងលោក សម រង្ស៊ី។

សកម្មភាពនៅបរទេសគឺ តស៊ូមតិតាមរយៈការទូតដើម្បីទាមទារយក គណបក្សសង្គ្រោះជាតិមកវិញដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor