Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីម្សិលមិញ អាម៉ាប៉ាប៉ាញ៉ូស បានចុះផ្សាយ ព័ត៌មានមួយទាក់ទងនឹង តម្លៃខ្លួន កំពូលកីឡាករ ថៃ និងកំពូលកីឡាករ គុនខ្មែរ ដែលតម្លៃទាបជាងខាងភាគី ថៃ ឆ្ងាយណាស់ ចំណុចនេះហើយដែលធ្វើឲ្យគ្រូប្រដាល់ និងកីឡាករខ្មែរ តែងត្អូញត្អែពីកត្តាជីវភាព ដែលជាឧបសគ្គដ៏ធំដល់ការតាំងចិត្ត ខិតខំហ្វឹកហាត់យកសមត្ថភាព ដើម្បីលើកស្ទួយវិស័យមួយនេះ។

ក្រោយព័ត៌មាននេះ ចុះផ្សាយមិនបានប៉ុន្មានផង ស្រាប់តែ អ្នក​ប្រដាល់ដ៍​ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​កីឡាករដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​សង្វៀន​ធំៗ​ក្រៅ​ស្រុក​ កែវ​ រំចង់​ បានចូលមកបញ្ចេញមតិថា ៖ 

ចង់ឲ្យមានតំលៃខ្លួនដូចស្រុកគេដែរ តម្លៃ​ខ្លួនប៉ុនណឹង មិនស្មើនឹងថ្លៃខ្ញុំ ញ៉ាំប៉ូវផង កីឡាករត្រូវមានការញ៉ាំប៉ូវ និងការឈឺស្កាត់ ចង់ឲ្យអ្នកប្រដាល់កំពូលៗ តម្លៃខ្លួន$1000 ឡើងទៅ . ពីខ្ញុំបាទ ( កែវ រំចង់ )

សូមជម្រាបជូនថា ៖ វិស័យកីឡាប្រដាល់ "មួយថៃ" ត្រូវបានគេកត់សម្គាល់ឃើញថារីកដុះដាលខ្លាំង ព្រោះមានថ្នាលបណ្តុះកីឡាករបានច្រើន និងពោពេញដោយសមត្ថភាព ដែលជា កត្តាជួយឲ្យវិស័យប្រដាល់សេរីរបស់ថៃ ត្រូវបានពិភពលោកស្គាល់យ៉ាងច្បាស់។ ភាពយោគជ័យនេះត្រូវបានគេកត់ចំណាំយ៉ាងច្បាស់ថា បណ្តាលមកពីតម្លៃខ្លួនកីឡាករ "មួយថៃ" ខ្ពស់ ទើបធ្វើឲ្យអ្នកហាត់គុនមានទឹកចិត្ត ព្រោះកីឡាករ ថៃ ដែលមានកេរ្តិ៍ឈ្មោះឈានដល់លំដាប់កំពូល គឺមានតម្លៃខ្លួនរាប់សែនបាត ក្នុងការឡើងប្រកួតម្តង។ នេះបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំកីឡាករ។

ចំណែកវិស័យប្រដាល់សេរី "គុនខ្មែរ" នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ត្រូវបានគេមើលឃើញថា មានការរីកដុះដាល់ផងដែរ ព្រោះមានកីឡាករ និងឃ្លិបបង្ហាត់ថ្មីៗកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែបើគេសម្លឹងមើលពីសមត្ថភាពកីឡាករខ្មែរ នឹងប្រៀបជាមួយ ថៃ គឺយើងមិនសូវមានកីឡាករល្អដូចគេទេ ហើយកត្តាទាំងនេះត្រូវបានអ្នកគាំទ្រ ក៏ដូចជាគ្រូបង្វឹកមួយចំនួនបានលើកឡើងជារឿយៗថា តម្លៃខ្លួនកីឡាករខ្មែរ នៅមានកម្រិត ដូច្នេះហើយធ្វើឲ្យកីឡាករមិនមានលទ្ធភាពហ្វឹកហាត់បានដិតដល់ និងគ្មានអាហារូបត្ថម្ភបានគ្រប់គ្រាន់។

យោងតាមព័តមានជាក់ស្តែងសម្រាប់តម្លៃខ្លួនកីឡាករប្រដាល់ "គុនខ្មែរ" នាពេលបច្ចុប្បន្ននេះ សម្រាប់កីឡាករកំពូលៗ គឺឡើងប្រកួតជាមួយកីឡាករបរទេសម្តងៗមានតម្លៃខ្លួនក្នុងបរិមាត្រពី៣០០ដល់៥០០ដុល្លារ និងអាចឡើងដល់តម្លៃខ្លួន១ពាន់ដុល្លារម្តងម្កាលក្នុងកម្មវិធីប្រកួត "ម៉ារ៉ាតុង" និង លើកលែងតែការប្រកួតដណ្តើមខ្សែក្រវ៉ាត់តែប៉ុណ្ណោះ ដែលអ្នកឈ្នះអាចទទួលបានប្រាក់រង្វាន់៥ ពាន់ដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor