header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ នារីវ័យក្រមុំជនជាតិព្រៅម្នាក់ ខូចចិត្តនឹងស្នេហា ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង កាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិផាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

អធិការងទទួលបន្ទុកព្រហ្មទណ្ឌស្រុកតាវែងលោក ធួន សូរីយា បានឲ្យ CAM POST ដឹងនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះថា នារីរងគ្រោះឈ្មោះ ប្រឡង កាណែ អាយុ១៨ឆ្នាំជនជាតិព្រៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការងបានបន្តទៀតថា នារីរងគ្រោះបានយកខ្សែអង្រឹងចង.កនៅលើផ្ទះជាប់នឹងឆ្នឹម បណ្តាលឲ្យស្លាប់។

លោកអធិការងបានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឲ្យនារីវ័យក្មេងខាងលើសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ សង្ស័យដោយសារមានវិបត្តិស្នេហា ព្រោះមុនពេលកើតហេតុមានគេបង្ហើបថា នារីរងគ្រោះបានស្រលាញ់បុរសម្នាក់ និងរួមរស់ជាមួយគ្នាអស់រយៈពេល៨ខែកន្លងមកហើយ ប៉ុន្តែខាងប្រុស មិនព្រមចូលដណ្តឹងយកធ្វើជាប្រពន្ធនោះទេ។ ប្រហែលជានាងខូចចិត្តនឹងខ្លួនឯង ដែលខំស្រលាញ់បុរសនោះ និងបានប្រគល់ទាំងខ្លួនប្រាណ អស់ព្រហ្មចារី ក៏គិតខ្លីបញ្ចប់ជីវិតតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពឃើញថា នារីរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post