Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងផលិតទឹកត្រី ទឹកសៀង ទឹកសុីអុីវ និងទឹកម្ទេស គ្មានលិខិតអនុញ្ញាត និងខុសលក្ខណៈបច្ចេកទេសមួយកន្លែង ត្រូវបានក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបនារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលើនេះ គឺផលិតដោយគ្មានបិទស្ទីគ័រ និងមានលាយមេជាច្រើនមុខ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ទោះជាយ៉ាងណា ទីតាំងនេះ ត្រូវបានសមត្ថកិច្ចបិទជាបណ្តោះអាសន្ន ដើម្បីយកផលិតផលទាំងអស់នោះ ទៅមន្ទីរពិសោធន៍ បើសិនជារកឃើញមានសារធាតុណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ម្ចាស់ និងទីតាំងខាងលើនឹងប្រឈមផ្លូវច្បាប់ ឈានដល់បិទអាជីវកម្មតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor