Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាពេលចុងក្រោយនេះ ប្រហែលជាលោក ម៉ៃ សុគន្ធ មានការមមារញឹកយ៉ាងខ្លាំងហើយ ដោយលោកបានវែកញែក និងរកនូវចំណុចមិនប្រក្រតី នៃ សំបុត្របញ្ជាក់កំណើត របស់ កុមារា ពេជ្រ ថៃ ដោយលោក បានលើកនូវចំណុចខាងក្រោមនេះ និងចាត់ទុកថាជាសំបុត្រក្លែងក្លាយ៖

  • សំបុត្រចំលងនេះ មិនមានរូបព្រះសិង្ហា (ព្រះចៅក្រុងកម្ពុជា)
  • ខុសថ្ងៃកំណើត គឺថ្ងៃទី២៤ ត្រូវនឹងថ្ងៃពុធ មិនមែនថ្ងៃអង្គារទេ និងកើតនៅឆ្នាំ២០០៤ បែជាសំបុត្រកំណើតធ្វើនៅឆ្នាំ២០១៥ 
  • មិនមានត្រាពណ៍ក្រហម និងឈ្មោះរបស់មេឃុំ/ចៅសង្កាត់

ក្រោយព័ត៌មាននេះបានចុះផ្សាយបន្ត ពីលោក ក៍មានប្រិយមិត្តយើង បន្តការវែកញែក ពីលើលោក ម៉ៃសុគន្ធផងដែរ៖

  • ចំណុចទី១នេះ បើយើងយោងទៅលើច្បាប់ដើម គឺរូបព្រះសង្ហា មានទីតាំងស្ថិតនៅខាងលើគេបង្អស់ មូលហេតុដែលមើលមិនឃើញ គឺមកពីអ្នកថត ថតមិនឱ្យអស់សន្លឹក មានន័យការថតធ្វើឲ្យបាត់រូបខាងលើមួយចំណិតទៀត។
សូមពិនិត្យ និងប្រៀបធៀបទៅលើសំបុត្រទាំងពីរខាងលើ
  • ចំណុចទី២ និងទី៣ ខាងលោក វិល្លាមបានបកស្រាយថា ៖ ឯថ្ងៃខែឆ្នាំវិញវាមិនប្រាកដទេ ព្រោះលិខិតបញ្ជាក់កំណេីត ធ្វេីក្រោយសំបុត្រកំណេីត អ្នកខ្លះកេីតឆ្នាំ ១៩៨០ មកធ្វេីសំបុត្របញ្ជាក់កំណេីតនៅឆ្នាំ ២០០៥ ២០០៦ ផង ....... !!!! បេីរឿងខុសថ្ងៃខុសខែបន្តិចបន្តួចវាពិបាកយកជាការណាស់ព្រោះខុសព្រោងព្រាតមានខ្លះទៅជាកេីតតាំងពី១០០ឆ្នាំមុនក៏មាន បេីបានបង្ហោះប៉ុណ្ណឹងខាងឃុំគេដឹងហេីយថាសំបុត្រនឹងក្លែងក្លាយឬមិនក្លែងក្លាយ បេីគេក្លែងឯកសានឹងមែនទុកអោយអាជ្ញាធរដោះស្រាយទៅ កុំទៅអូសរឿងដល់ថ្នាក់ប្ដឹងផ្ដល់គុកច្រវ៉ាក់ អានឹងវាទៅជារឿងហួសហេតុហេីយ 😃 ទៅរៀនច្បាប់ម្ដងទៀត ហេីយស្គាល់អ្វីជាលិខិតរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិសិនទៅ កុំអាឡេអាឡឺចឹង កុំអោយគេថា មនុស្សចាស់តោងក្មេងយកល្បី 😅😅
ប្រៀបធៀបសំបុត្រពេជ្រ ថៃ និងអ្នកផ្សេង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor