header ads

Sponsor

រិទ្ធី

នៅខែមករា ឆ្នាំ១៩៨៩ លោក Bob Hawke នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអំពាវនាវឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែច្រើនក្នុងតំបន់ប៉ាស៊ីហ្វីក ហើយកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក APEC ដំបូងនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ ដឹកនាំដោយលោក Gareth Evans រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលមានការចូលរួមដោយរដ្ឋមន្ត្រីមកពីប្រទេស១២ផ្សេងទៀត។

បច្ចុប្បន្ន APEC មានសមាជិក២១ប្រទេស ដែលប្រទេសភាគច្រើនអមសងខាងមហាសមុទ្រប៉ាស៊ីហ្វីក គឺ អូស្ត្រាលី ព្រុយណេ កាណាដា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ញូហ្សឺលេន ហ្វីលីពីន សិង្ហបុរី ថៃ សហរដ្ឋអាមេរិក តៃវ៉ាន់ ហុងកុង ចិន មិចស៊ីកូ ប៉ាពេហ្គីណេថ្មី ឈីលី ប៉េរូ រុស្ស៊ី វៀតណាម។    

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅទីក្រុងដាណាំង ប្រទេសវៀតណាម មានការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលមានការចូលរួមពីមេដឹកកំពូលលើពិភពលោក មានប្រធានាធីបតិចិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតី   រុស្ស៊ី ជាដើម។

 សមាជិកអាស៊ាន១០ មានតែប្រទេស៣ទេដែលមិនទាន់ក្លាយជាសមាជិករបស់ APECគឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក ហ៊ុន សែន បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ លោក ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post