header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រទេសកម្ពុជាយើង មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯក Miss Global 2017 ដោយមានការចូលរួមពីបេក្ខភាពស្រស់ស្អាត៦០នាក់ មកពីបណ្តាលប្រទេសនាៗ ជុំវិញពិភពលោក។ ក្នុងនោះផងដែរ បវរកញ្ញាឯកចក្រវាឡតំណាងឲ្យកម្ពុជា គឺ កញ្ញា យស ប៉ូលីណា ក្រោយពីឆ្លងកាត់វគ្គប្រឡងជាច្រើនក្នុងកម្មវិធី Miss Global 2017 ពេលនេះ នាងកំពុងត្រូវការជួយជាចាំបាច់ ពីសំណាក់បងប្អូនប្រិយមិត្តខ្មែរ ក្នុងការបោះឆ្នោះ ដើម្បីឲ្យកញ្ញាទទួលបានជយលាភីពានរង្វាន់ Best National Beauty ដែលនឹងប្រកាសនៅថ្ងៃទី ១៧ ខែវិច្ឆិកា ២០១៧ ខាងមុខនេះ។

ជាក់ស្តែងមកដល់ពេលនេះ បើយោងតាមគេហទំព័រហ្វេសបុកផ្លូវការឈ្មោះ Official Miss Global រូបថតរបស់បវរកញ្ញាឯកចក្រវាល ទទួលបានការ Likes ចំនួន 1600 និងស៊ែរចំនួន 5 ពាន់ហើយ។ សង្ឃឹមថា បងប្អូនខ្មែរទាំងអស់ នឹងជួយ Like និង ស៊ែរ ជាបន្តទៀត។

ការបង្ហាញវត្តមានបវរកញ្ញាពិភពលោកនៅប្រាសាទអង្គរវត្តមុននេះ ជាចំណែកមួយ ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរវប្បធម៌កម្ពុជា ទៅកាន់ពិភពលោកតាមរយៈការមកទស្សនា របស់បវរកញ្ញាផ្ទាល់ និងតាមរយៈអ្នកថតរូបផ្សព្វផ្សាយអាជីព មកពីបណ្តាប្រទេសនានាក្នុងពិភពលោក។

កញ្ញា ប៉ុប ពី ដែលត្រូវបានគេជ្រើសរើសឲ្យ​ចូលរួមប្រចាំការផាត់មុខដល់បវរកញ្ញាទាំងនោះបានបង្ហាញពីមោទនភាពចំពោះខ្លួនឯង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ក្រោយក្លាយជាម្ចាស់ផ្ទះប្រកួតសម្រស់នេះ។ នាងហត់នឿយបែបណា ក៏មិនគិតថា លំបាកដែរ ឲ្យ​តែបានសហការលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post