header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាង ផ្កាយ វលក្ខណ៍ ជាអតីតតារាសម្តែង ដែលបានបាត់វត្តមានក្នុងវិថីសិល្បៈជាង៧ឆ្នាំមកហើយ ក្រោយរកបានត្រើយសុភមង្គលគ្រួសារយ៉ាងកក់ក្តៅ។ យ៉ាងណា អ្នកនាងបានប្រែជីវភាពគាប់ប្រសើរ បន្ទាប់ពីចាប់ដៃគ្នាកសាងវិថីជីវិតជាមួយឧត្តមសេនីយ៍ឯក(ផ្កាយ៣) សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលថ្នាក់ថ្នមស្រឡាញ់ជាងកែវភ្នែកមិនឲ្យនាងលំបាក ក្រៅពីមើលថែទាំកូនចៅនៅក្នុងរង្វង់គ្រួសារ។

អ្នកនាង ផ្កាយ វលក្ខណ៍ បានត្រូវស្វាមីរៀបចំជូននូវពិធីខួបកំណើតយ៉ាងឱឡារិក គម្រប់វ័យ៣៥ឆ្នាំ ដែលបើទោះបីវ័យរាងជ្រេបន្តិច ប៉ុន្តែមើលសម្រស់ គឺស្រស់ស្អាតណាស់។ កាន់តែប្លែក ការប្រារព្ធពិធីខួបកំណើត គឺបានរំលេចនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ ដែលគេស្គាល់ថា ជាសណ្ឋាគារហ៊ីម៉ាវ៉ារី នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៧។ វត្តមានភ្ញៀវចូលរួម ភាគច្រើនមានឋានៈជាឯកឧត្តម ឧត្តមសេនីយ៍ ឧកញ៉ា និងលោកជំទាវ ព្រមទាំងតារាសម្តែងតិចតួច ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាង ឈិន សុធារី ជាដើម។

អ្នកនាង ផ្កាយ វលក្ខណ៍ ដែលនាឱកាសនោះ អ្នកចូលរួមនាំគ្នានិយាយថា ជាជំទាវទៅហើយនោះ បាននិយាយថា ក្នុងថ្ងៃពិសេស នាងតាមចិត្តចង់ធ្វើបែបគ្រួសារដ៏កក់ក្តៅដូចរាល់ដង ប៉ុន្តែដោយស្វាមីបណ្តូលចិត្តចង់រៀបចំឲ្យភ្ញាក់ផ្អើល ទើបធ្វើឲ្យធំដុំតែម្ដងទៅ ព្រោះមានកម្មវិធីពិសេសជាច្រើនដែលស្វាមីរៀបផែនការពញ្ញាក់អារម្មណ៍ភរិយា។ អតីតតារាល្បីឈ្មោះរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា “មានអី ស្រាប់តែគាត់(ស្វាមី) បានសាងភាពភ្ញាក់ផ្អើលជូនកាដូគ្រឿងពេជ្រមួយឈុតជិត៤ម៉ឺនដុល្លារ ហើយមានកាដូទូរស័ព្ទដៃ iPhone X មិនដឹងទៅកុម៉្មង់ពីពេលណានោះទេ”

គួរជម្រាបថា អ្នកនាង ផ្កាយ វលក្ខណ៍ ជាអតីតតារាលេចធ្លោមួយដួង ដែលធ្លាប់បានសាងស្នាដៃក្នុងសិល្បៈ ពិសេសសម្តែងក្នុងឈុតខារ៉ាអូខេរបស់ផលិតកម្មជាច្រើន កាលពីអំឡុង១០ឆ្នាំមុន។ អ្នកនាង ល្បីទាំងក្នុង និងក្រៅប្រទេស ហើយក៏ធ្លាប់រួមការងារជាសមាជិកកំប្លែងនៅក្នុងក្រុមនាយ ក្រឹម ព្រមទាំងចេះច្រៀងយ៉ាងជំនាញ។ សព្វថ្ងៃនេះ អ្នកនាងទទួលបានកូនពីរនាក់ប្រុសម្នាក់ ស្រីម្នាក់ ជាចំណងដៃនៃគ្រួសារដ៏មានសុភមង្គល។ អ្នកនាងក៏ត្រៀមខ្លួនចូលសិល្បៈវិញ ក្រោយពិភាក្សាសុំការឯកភាពពីស្វាមីរួចមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post